ពិតជាមាន iPad 3 មែន

នេះមិនមែនជាព័ត៌មានដែលធ្វើឲ្យភ្ញាក់ផ្អើលនោះទេ តែវាជាព័ត៌មានដែលល្អសម្រាប់នេះម្តងទៀត។ អស់រយៈ​ពេល​ជា​ច្រើន​ខែមកហើយដែលពាក្យចចាមអារ៉ាមជាច្រើនបានលេចឮពេសពេញបណ្ដា​ប្រព័ន្ធអ៊ីនធើណែត ដែល​និយាយ​អំពី​វត្តមាន​ iPad 3។ កាលពីថ្មីៗនេះផងដែរ ក៏មានព័ត៌មានថា iPad 3 នឹងមានរូបរាង និង​ព័ត៌មាន​បន្ថែម​កាន់​តែ​ច្បាស់​នៅ​ក្នុង​ខែកុម្ភៈ។ ប៉ុន្តែនៅថ្ងៃនេះ គេហទំព័រ AllThingsD ជាបណ្ដាញ​គេហទំព័រ​មួយ​ដែល​មាន​ព័ត៌មាន​ច្បាស់​អាច​យក​ជា​ផ្លូវ​ការ​បា​ន បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងរៀបចំនូវព្រឹត្តិការណ៍មួយដែលបង្ហាញពីវត្តមាន iPad 3 នៅ​ក្នុង​ដើម​សប្តាហ៍​ដំបូង​នៃ​ខែមីនា​ខាងមុខនេះ។

ប្រភពដដែលនេះបានបន្តទៀតថា iPad 3 នឹងមានលក់លើទីផ្សារនៅក្នុងថ្ងៃដែលបង្ហាញ ឬនៅសប្តាហ៍​បន្ទាប់​ពី​ការ​បង្ហាញ។​

សម្រាប់ព័ត៌មាននេះដែរ បើយើងក្រឡេកទៅមើលនូវព័ត៌មាននានា ដែលបានកើតមានឡើង បើធៀប​ជាមួយនឹង​ព័ត៌មាន​នេះ​គឺអាចច្បាស់ជាង៕

Facebook Notice for EU! You need to login to view and post FB Comments!