ព្រះខ័នរាជលើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១២

ក្រុមខ្លាំងព្រះខ័នរាជ ដែលគេស្គាល់ថា ជាក្រុមកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ បានបន្ត គ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទម្លាក់ណាហ្គាខប ដោយលទ្ធផល ២-១។

នៅលើទីលានប្រកួតពហុកីឡដ្ឋានជាតិអូឡាំពិក នៃថ្ងៃប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជំនាន់ទី៦ ឆ្នាំ២០១២នេះ ដែលមានការអញ្ជើញចូលរួមទស្សនាពីលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ, លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា រួមនឹងអ្នកគាំទ្រវិស័យកីឡា ចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរនោះ ក្រុមកីឡាព្រះខ័នរាជ និងណាហ្គាខប ដែលសុទ្ធតែ ជាកីឡាករខ្លាំងដូចគ្នានោះ បានធ្វើការ វាយសម្រុកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញ និងជក់ចិត្ត។

បន្ទាប់ពីលេងបាន២១នាទី ឈឹម សំបូរ កីឡាកររបស់ណាហ្គាខប បានទាត់បញ្ចូលទីព្រះខ័នរាជ បាន មួយគ្រាប់ ដោយសារខ្សែការពារ និងអ្នកចាំទីព្រះខ័នរាជធ្វើឲ្យមានកំហុស។ ក្រោយពេលណាហ្គាខប ទាត់បញ្ចូលទីមួយគ្រាប់ហើយនោះ ក្រុមព្រះខ័នរាជបាន ព្យាយាមវាយបកស្វែងរកគ្រាប់បាល់វិញ ព្រម ទាំងធ្វើការផ្លាស់ប្តូរកីឡាករផងដែរ បន្ទាប់ពីការវាយសម្រុក និងផ្លាស់ប្តូរកីឡាករនោះ ក្រុមព្រះខ័នរាជ បានរកមួយគ្រាប់បានវិញ នៅនាទីទី៤៤ ដោយ កីឡាករពាក់លេខ៧ ប្រាក់ មុនីឧត្តម ធ្វើឲ្យចប់ការប្រកួតនៅក្នុងវគ្គទី១ ក្រុមទាំងពីរមានលទ្ធផល ១-១។

បន្ទាប់ពីសម្រាក់១៥នាទី ចូលដល់វគ្គទី២ ក្រុមទាំងពីរនៅតែបន្តធ្វើការប្រកួតយ៉ាង​ស្វិតស្វាញនៅក្នុងវគ្គ ទី២ ប៉ុន្តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ។ ក្រុមទាំងពីរត្រូវបានគណៈកម្មការរៀបចំការ ប្រកួតសម្រេចបន្ថែមម៉ោងរយៈពេល៣០នាទីទៀត នៅក្នុងម៉ោងបន្ថែមនេះ ក្រុមកីឡាករទាំងសងខាង បានប្រកួតទាំងត្រដាប់ត្រដួសជាទីបំផុត តែទោះជាយ៉ាងណាកីឡាករទាំងពីរនៅតែខិតខំយ៉ាងស្វិត ស្វាញ ទីបំផុតក្រុមព្រះខ័នរាជ​បានរកគ្រាប់​បាល់បានមួយគ្រាប់បន្ថែមទៀត ដោយកីឡាករ ឃួន ឡាបូរ៉ាវី នៅនាទីទី១១៣ ធ្វើឲ្យបញ្ចប់ការប្រកួតក្រុមកីឡាករព្រះខ័នរាជ យកឈ្នះណាហ្គាខប ក្នុងលទ្ធផល ២-១។

Facebook Notice for EU! You need to login to view and post FB Comments!