ឆាប់ៗនេះ N9 នឹង​អាច​ប្រើ ​Android 4.0 ​ICS?

សម្រាប់ទូរស័ព្ទដៃ Nokia N9 គឺជាទូរស័ព្ទដៃដំបូង និងចុងក្រោយរបស់ Nokia ដែលប្រើនូវប្រព័ន្ធដំណើរ​ការ MeeGo OS។

ក្នុងពេលថ្មីៗនេះផងដែរ មានក្រុមអ្នកអភិវឌ្ឍន៍មួយដែលត្រូវបានគេស្គាល់ថា NITDroid បានរៀបចំគម្រោងមួយដែលបង្កើត Boot សម្រាប់ទូរស័ព្ទដៃ N9។ ក្រុមអ្នកអភិវឌ្ឍន៍នេះ មានបង្ហាញនូវរូបភាពមួយចំនួន ដែលកំណើរការ​ Android 4.0 Ice Cream Sandwich នៅលើ N9។ ជាមួយនឹងការបង្ហាញរូបភាពនេះផងដែរ ក្រុមអ្នកអភិវឌ្ឍន៍មិនបាននិយាយអ្វីច្រើន​ដែល​ទាក់ទង​នឹង​គម្រោង​នេះ​ទេ ហើយ​សម្រាប់ ICS ក៏មិនទាន់ដំណើរការលើ N9 នៅឡើយ ដូច្នេះ N9 ត្រូវការ​ពេលវេលា​បន្ថែម​នូវ​ការ​សាក​​ល្បង​ មុនពេលដំណើរការ៕

Facebook Notice for EU! You need to login to view and post FB Comments!