មានសង្សារល្អ ធ្វើឲ្យ​មាន​សេចក្ដី​សុខ​ក្នុង​បេះដូង

គេ​និយាយថា​មនុស្សស្រីមានសំណាងបំផុតក្នុង​លោក​នេះ​មិនមែន​ ជាស្រីដែលស្អាត ពូកែ ឆ្លាត ឬ កើត​ក្នុង​ត្រកូល​អ្នកមាន​ធនធាន​នោះទេ យ៉ាងណាក៏ដោយ​សេចក្ដី​ប្រាថ្នា​របស់មនុស្ស​ស្រី​គ្រប់គ្នា​ក្នុងលោក​គឺ មួយជីវិត​នេះ​មានសង្សារ​ដែលល្អ និងមានយសសក្តិម្នាក់ ហើយ​ប្រសិនបើ​នរណាម្នាក់​មានសង្សារ​បែប​នេះ​ចាត់ទុក​ថា​គេ​គឺ​ជា​មនុស្ស​ស្រី​ដែល​គួរ​ឲ្យច្រណែន​បំផុត​ក្នុងលោក​នេះ។

អ្នកទាំងអស់​គ្នា​ដឹងទេ​ថា មនុស្ស​ខ្លះ​មានកំលោះៗ​មកញ៉ែ​ជាច្រើន​សន្ធឹក​សន្ធាប់ ម្នាក់​នោះ​ក៏ល្អ ម្នាក់​នេះ​ក៏សង្ហា នោះ​ក៏ចិត្ត​បុណ្យ នោះ​ក៏ផ្អែម ។ អ្នកខ្លះ​កើត​មក​មានមុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ ជានារីដែលមានរូបជាទ្រព្យដែលគួរ​អោយខ្លាច​ ព្រោះនាង​ជាមនុស្ស​ល្អ មនុស្ស​មិនល្អ មកញ៉ែ​ជាច្រើន ។ មុន​នឹង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺ​ត្រូវ​តែតាំងសតិ​ឲ្យបានល្អបន្តិច ព្រោះបើសិនជា​ជ្រុល​ស្រឡាញ់​ហើយ​នោះ​គឺ​ស្រឡាញ់​ហើយ ព្រោះពេលខ្លះ​ដឹងហើយថា​គេនោះ​មិនល្អ​កែធ្វើ​អោយអ្នក​ខូចចិត្ត​ ម្ដងហើយម្ដងទៀត និង អាច​ដល់​ដំណាក់កាល​ខូចអនាគត់ ។ ទីបំផុតអ្នក​ខ្លះ​អាច​បែងចែក​មិនត្រូវ​ថា​បែបណាដែលគេហៅថា​សង្សារ​ដែល​ល្អនោះទេ ។

មនុស្ស​ស្រីខ្លះ​សេពគប់​មនុស្ស​ប្រុសតាំងតែពី​វ័យជំទង់ ហើយក៏ជួយថែរក្សា​សេចក្ដី​ស្នេហា​របស់ពួកគេ​រហូត​ទាល់តែធំជាមនុស្ស​ចាស់ទុំ​ មានអនាគត​ដែលល្អរួមគ្នា ៕