នរណាជាតួឯកស្រី​ក្នុង​រឿង ​Snow ​White ​& ​the ​Huntsman?

ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់បានស្គាល់រួចមកហើយនូវតួឯកស្រីក្នុងខ្សែភាពយន្ត The Twilight Saga នោះគឺនាង Bella Swan ដែលជាឈ្មោះក្នុងសាច់រឿង ចំណែកឈ្មោះពិតគឺ Kristen Jaymes Stewart (Kristen Stewart)។Kristen Stewart ជាតារាសម្តែងស្រីដែលមានទេពកោសល និងមានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាផ្សេងៗ។ ក្រៅពីសម្តែងក្នុងភាពយន្ត The Twilight Saga នាងនៅមានសម្តែងក្នុងភាពយន្តផ្សេងទៀតដូចជា Panic Room (2002), Zathura(2005), In the Land of Women(2007), The Messsengers(2007), Adventureland(2009) និង The Runaways (2010) ហើយក៏មានភាពយន្តមួយចំនួនទៀតដែលនឹងបញ្ចាំងក្នុងឆ្នាំនេះដូចជា Snow White & the Huntsman, On the Road និង The Twilight Saga: Breaking Dawn-Part 2។

Stewart កើតនៅថ្ងៃទី 09 ខែមេសា ឆ្នាំ 1990 នៅក្នុងរដ្ឋ Los Angles ក្រុង California។ ឪពុករបស់នាងឈ្មោះ John Stewart ជាអ្នកគ្រប់គ្រងការសម្ដែង និងជាអ្នកបង្កើតកម្មវិធីទូរទស្សន៍ ដែលធ្វើការឲ្យ Fox ចំណែកម្តាយ​នាងឈ្មោះ Jules Mann-Stewart ជាអ្នកត្រូតពិនិត្យទៅលើការអានអត្ថបទរបស់ Maroochydore។

បើនិយាយទៅលើអត្តចរិករបស់នាងទាំងក្នុងសាច់រឿង និងចរិកពិតគឺថាដូចគ្នា ដែលមើលទៅនាងជា​មនុស្សម្នាក់ដែលមិនសូវមាត់ករ ចូលចិត្តភាពស្ងប់ស្ងាត់ ប៉ុន្តែនាងជានារីម្នាក់ដែលស្អាតគួរឲ្យ​ស្រឡាញ់។

ចាប់តាំងពីឆ្នាំ 2002​ មកនាងទទួលបាននូវពានរង្វាន់រហូតដល់ទៅ 39 ពាន ហើយសម្រាប់ពានរង្វាន់ដែលបានច្រើនជាងគឺក្នុងភាពយន្ត The Twilight Saga៕

តើលោកអ្នកយល់យ៉ាងមិចដែរទៅលើទេពកោសលសម្ដែងរបស់នាង?

Facebook Notice for EU! You need to login to view and post FB Comments!