Apple ​លក់​ដាច់ ​teblets ​ច្រើន​​ជាង ​Samsung ​នៅកូរ៉េ

ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple បានធ្វើសង្រ្គាមនឹងគ្នាអស់​រយៈ​ពេល​ 2​ មក​ហើយ​ ដែល​សង្រ្គាម​នេះ​គឺ​ជា​សង្រ្គាម​ដណ្តឹម​នីយប័ត្រតក្កកម្ម​ (ប៉ាងត់)​ ប៉ុន្តែ​អំឡុង​ពេល​ដែល​សង្រ្គាម​កំពុង​តែ​ប្រយុទ្ធ​ផង​នោះ​ ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​ក្លាយ​ទៅ​ជា​ដៃ​គួរ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៅ​លើ​ការ​លក់​ទូរស័ព្ទ​ដៃ​ Smartphone​ និង​ឧបករណ៍​ tablet​។​

ថ្មីៗ​យោងតាមប្រពភព័ត៌មានពី Korean Herald បានឲ្យដឹងថាអត្រានៃការលក់ iPad មានចំនួនច្រើនជាង tablet របស់ក្រុមហ៊ុន Samsung ក្នុងប្រទេសកូរ៉េ បើទោះបីជាក្រុមហ៊ុន Samsung បានប្រកាសជា tablet របស់ខ្លួនមានកំណើនលក់កើនខ្ពស់។

គួរបញ្ជាក់ផងដែរថាប្រទេសកូរ៉េគឺជាប្រទេសកំណើតរបស់ Samsung ហើយប្រជាជនរបស់កូរ៉េក៏គាំទ្រ​និង​ពេញ​និយម​ក្នុង​ការ​ប្រើ​ផលិតផល​របស់​ខ្លួន​ផង​ដែរ​ ប៉ុន្តែសម្រាប់អត្រានៃការលក់ iPad របស់ក្រុមហ៊ុន Apple មានច្រើនជាង tablet របស់ក្រុមហ៊ុន Samsung មិនដឹងថាមកពីមូលហេតុអ្វីនោះទេ?

ជាមួយគ្នានេះផងដែរ កូរ៉េបានបើកទីផ្សារយ៉ាងធំមហិមាសម្រាប់ទីផ្សារទូរស័ព្ទដៃ Smartphones និង teblets ខណៈដែលក្រុមហ៊ុន Apple កំពុងតែឈានមុខ។

តើ Samsung អាចបង្កើនការលក់ tablets ឲ្យមានចំនួនច្រើនជាង iPad បានទេ? វាគួរតែអាច​ ព្រោះថាកូរ៉េ​​ជា​មាតុ​ប្រទេស​របស់​ខ្លួន​ ហើយ​ដោយ​មាន​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ថែមទៀត​ ដូច្នេះ​ Samsung​ នឹង​វាយ​លុក​ Apple​ ជាក់​ជា​មិនខាន? នេះគ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ទុ​ក​​ប៉ុណ្ណោះ​៕