កុលាប​មួយទង​ជូន​អូន​ដើម្បីអ្វីនៅថ្ងៃ ១៤ កុម្ភៈ ?

នៅ​ថ្ងៃ នេះ ជា​ថ្ងៃ ១៤ កុម្ភៈ ដែល​ជា​ថ្ងៃបុណ្យ​នៃក្តី​ស្រលាញ់​សម្រាប់​ពិ​ភព​លោក​ទាំង​មូល ​មិន​ថាកម្ពុជា ឬ អឺរ៉ុប​នោះ​ឡើ​យ ។

មក​ទល់​នឹង​ពេល​នេះ នៅ​មាន​បញ្ហា​ជា​ច្រើន​​ដែល​យុវវ័យ​មួយ​ចំនួន​ធំ​របស់កម្ពុជា​យល់​ច្រឡំថា​ជា​ថ្ងៃ បុណ្យ​នៃសង្សារ ឬបុណ្យ​សង្សារ ។ ជុំវិញ​បញ្ហានេះ​មាន​ក្មេង​ស្រី​ទាំងនោះ​ដែល​យល់​ច្រឡំ​រហូត​ដល់​លះ​បង់​ខ្លួ​នប្រា​ណ​ឆោមពណ៌ដើម្បី​មនុស្ស​ប្រុសដែល​ជាដៃគូ ​របស់​ពួក​គេ ។​ជាមួយនឹង​កាដូរ ១ ប្រអប់  នឹ​ង​ផ្កា​កុលាប​មួយ​ទង តើ​មិត្ត​នារី​មាន​គិតដែរឬទេ ថា​គេ​ជូន​យើង​ដើម្បីអ្វី ?ជូន​ក្នុង​គោល​បំណង​អ្វី ?

កញ្ញា គង់ ចាន់រដ្ឋា ដែល​ជា​អ្នកចម្រៀង​របស់ផលិត​ រស្មីសឹង្ហមាស កញ្ញាបាន​ប្រាប់​ ដំណឹង ថា ​ភាព​ឆ្លាស់វៃ​របស់​នារី នៅថ្ងៃបុណ្យ​នៃ​ក្តីស្រលាញ់​គួរ​សប្បាយ​នៅ​ទី​ប្រជុំជន ដែ​ល​មាន​មិត្ត​ភក្តិ​​ជា​ច្រើន មិន​គួរ​ណា ទៅ​ទីស្ងាត់ៗ​នោះ​ឡើយ ចៀសវាងការ​កេ​ងបន្លំ​យ​ក​ខ្លួន​ប្រាណ​របស់​នារី​ភេទ​យើង ពី​សំណាក់​​ប្រុស​ព្រាន​ដែល​ជាដៃគូ​ដោយជូនជាផ្កាកុលាប​មួយ​​ទង​ ឬកាដូមួយប្រអបយើង​ហានលះបង់​ខ្លួន នេះ​មិន​មែន​ជា​ថ្ងៃ លះ​បង់​ខ្លួន​ប្រាណនោះទេ។

បុណ្យនៃក្តី​ស្រឡាញ់ មិន​មែន​បុណ្យ​សង្សារ​នោះទេ សម្រាប់ ១៤ កុម្ភៈ ឆ្នាំ ២០១២ នេះ កុលាបមួយ​ទង​គ្មាន​អ្វី​ជា​ការ​សំខាន់​នោះ​ទេ បើ​កាដូមួយ​ប្រអប កាន់តែ​គ្មានអ្វីអស្ចារ្យ​ជាងកុលាប​ហើយ ។ ទល់នឹង​ពេល​នេះ​មាន​ជន​ឆ្លៀង​ឱកាល​ជា​ច្រើនដែល​រកស៊ី ផ្នែក ផ្ទះ​សំណាក់ជា​ច្រើន បាន​ប្រកាស​នូវ​តម្លៃ​បញ្ចុះក្នុងខណៈបុណ្យ​នៃ​ក្តី​ស្រលាញ់នេះ ដូចជា ១ ម៉ោង ២ ម៉ោង ៣ ម៉ោង ប៉ុន្មានដុល្លារ ​ដែល​ជា​វេលា​ខុសពីភាព​ប្រក្រតី ។ សូមមិត្តនារី​ទាំង​អស់​កុំបី​ភ្លើត​ភ្លើន​ក្នុងកំឡុងបុណ្យ​ដ៏ងប់ងល់នេះ បើ​តាមការ​រ៉ាយ​រ៉ាប់របស់ កញ្ញា កែវ ផល្លិកា ដែល​ជាតារាសម្តែង ។

ចំណែក កញ្ញា សៀន កែវ​មរកត ឈ្មោះ​ក្នុងសិល្បៈវិញ​ហៅថា កូកូ របស់ផលិតកម្ម ហាយក្លាស បាន​ប្រាប់​ដំណឹង ដូច​គ្នាផងដែរថា បុណ្យ​នៃក្តីស្រលាញ់ឆ្នាំនេះ កញ្ញា សូមផ្តាំផ្ញើរ​​ឲ្យ​មិត្ត​នារី​ទាំងអស់កុំចេញ​បោក​ប្រុសព្រាន​ក្នុងថ្ងៃ បុណ្យនេះ ដោយ​ពួក​គេ​ជូន​ផ្កាកុលាបមួយទង ថា​តំណាង​បុណ្យ​ក្តី​ស្រលាញ់ ហើយកុំស្វះស្វែង​រកគូរក្នុងថ្ងៃ នោះធ្វើអ្វី វា​មិនមែន​ជាការល្អនោះទេ ។

ដូច​គ្មានេះដែរ គេហទំព័រ ដំណឹង សូមចូលរួម​ចំណែក​ជាមតិ​ក្នុងខណៈបុណ្យ នៃក្តី​ស្រលាញ់​នេះ សូមឲ្យ​មិត្តនារី​ទាំងអស់ មេត្តា​ថែ​ខ្លួនប្រាណ កុំចាញ់​បោ​ជាមួយ​នឹង​ផ្កា​កុលាបមួយទង ឬកាដូ​មួយ​ប្រអបនោះអ្វី វា​មិន​មែន​ជា​ក្តី​ស្រលាញ់​នោះ​ទេ សម្រាប់បុរស​ដែល​ជូន​នូវផ្កាកុលាបមួយទង ស្នេហ៍ពិត​មានតែ ខាន់ស្លាទេ ៕

អត្ថបទ ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!