ថ្ងៃ 07 ខែមីនា ជាថ្ងៃវត្តមាន iPad 3?

បន្ទាប់ពីលេចឮនូវពាក្យចចាមអារ៉ាមអស់ជាច្រើនខែកន្លងមក ប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានជាក់លាក់មួយបាននិយាយថាក្រុមហ៊ុន​ Apple នឹងបង្ហាញនូវវត្តមាន iPad 3 ក្នុងខែមីនាខាងមុន។ ព័ត៌មានននេះបានបិទមាត់អ្នកដែលចូលចិត្តនិយាយពាក្យចចាមអារ៉ាម ហើយថ្ងៃនេះគេហទំព័រ iMore បានរាយការណ៍មកថា Apple មានគម្រោងបង្ហាញ iPad 3 នៅថ្ងៃពុធទី 07 ខែមីនា 2012 ខាងមុខនេះ។

ស្របពេលជាមួយគ្នានេះផងដែរ iPad 3 ត្រូវបានគេដឹងថា មានទំហំ 2048×1536 បង្ហាញជា Retina display ដែលមានអង្គប្រតិបត្តិ quad-core A6 ព្រមទាំងស្គាល់នូវ 4G LTE ផងដែរ៕

Facebook Notice for EU! You need to login to view and post FB Comments!