iPad អេក្រង់ 8 អ៊ីង ​ត្រូវ​បាន ​Apple ​កំពុង​សាកល្បង?

យោងតាមប្រភពព័ត៌មានពី Wall Street Journal បានឲ្យដឹងថាក្រុមហ៊ុន Apple កំពុងតែធ្វើការ​សាកល្បងទៅលើ iPad ថ្មី ដោយបំពាក់នូវអេក្រង់ទំហំ 8 អ៊ីង ដែលតូចជាងម៉ូដែលជំនាន់មុន។

តាមការប្រមើលទៅ Apple កំពុងតែធ្វើការផ្គត់ផ្គងនូវនូវផលិតផលរបស់ខ្លួននៅក្នុងតំបន់អាស៊ី សម្រាប់ការសាកល្បងនូវ iPad ដែលមានអេក្រង់តូចនេះ។ ប្រភពដដែលបានបន្តទៀតថា Apple គឺមានបំណងចង់ធ្វើការវាយលុកនូវទីផ្សារឧបករណ៍​ tablet ឲ្យកាន់តែទូលំទូលាយ។

ប្រសិនបើ Apple ផលិតនូវ iPad ដែលមានអេក្រង់តូចនេះ តើលោកអ្នកគិតយ៉ាងណាចំពោះ បទពិសោធថ្មីនេះ?