កំបាងអាថ៌បាតសមុទ្រនៅអូស្រ្តាលី

តាមប្រភពព័ត៌មានរបស់ចិនបានឲ្យថា នៅបាតសមុទ្រអូស្រ្តាលី​មានការាចាប់​​អារម្មណ៍​អំពី​ត្រី​ឆ្លាម​មួយ​ ក្បាល​ស៊ី​ត្រី​ឆ្លាម​មួយ​ទៀត​ទាំង​មូល។​​ នាង​Daniela ​Ceccarelli​​ ធ្វើការ​នៅ​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​សិក្សា​ស្រាវជ្រាវ​ថ្ម​ប្រ ​ប៉ះ​ទឹក​(Research​ Council ​of Excellence ​for​ Coral ​Reef​ Studies) ​របស់​ប្រទេស​អូស្ត្រាលី។ ​

នាង​Ceccarelliបាន​កំពុងតែធ្វើការ​ជាមួយ​អ្នកស្រាវជ្រាវ​លោក David Williamson ដោយ​ផ្តោតលើ”ការ​ស្រង់​ចំនួន​ត្រី ឬ fish census”នៅ​កោះ​Great Keppel Islandដែលជា​ផ្នែក​មួយ​នៃ​Great Barrier Reefរបស់​ប្រទេស។ នៅពេល​នាង​Ceccarilliបាន​គិតថា នាង​បាន​ប្រទាស់​ឃើញ​ត្រី​ឆ្លាម​ដុះ​ព្រុយ​រោម​សម្បុរ​ប្រផេះ​នៅក្បែរ​ផ្ទៃ​ ទឹកសមុទ្រ​ដ៏​ចម្លែក។

នាង​និយាយប្រាប់​National Geographic តាម​អ៊ីមែល​ថា “ចំណុច​ដំបូង​ដែល​ទាក់ភ្នែក​ខ្ញុំ​គឺ​ភាព​ស​ឥតខ្ចោះ​នៃ​ត្រី​ឆ្លាម​ព្រុយ​ រោម។ ផ្ទុយទៅវិញ​ខ​ណះ​ពេល​នាង​បាន​ចូល​ទៅជិត​ដើម្បី​ពិនិត្យមើល​ឲ្យ​បាន​ច្បាស់​ នាង​បាន​កត់សំគាល់ថា ជា​ប្រភេទ​ត្រី​ឆ្លាម​Wobbegong(សប្បុរ​ក្រឡា​ប្រផេះ​មាន​ដុះ​រោម ព្រុយ) ដែល​ខុសពី​ប្រភេទ​ត្រី​ឆ្លាម​ដទៃទៀត។

នាង​និយាយថា “វា​បានបង្ហាញ​យ៉ាងច្បាស់​ថា ក្បាល​ត្រី​ឆ្លាម​នេះ​លាក់​នៅក្នុង​មាត់​របស់​វា។ ត្រី​ឆ្លាម​ប្រភេទ​នេះ​មិន​កំរើក និង​ប្រៀបដូចជា​គ្មាន​ជីវិត។

ខ​ណះ​ពេល​New Scientistបាន​ពន្យល់ថា ត្រី​ឆ្លាម Wobbegongsជា​ប្រភេទ​ត្រី​ឆ្លាម​ដេក​សម្ងំ​ដើម្បី​រងចាំ​ចំណី។ ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​រូបថត​នេះ​គឺ​មិនមែនជា​ប្រភេទ​ត្រី​ឆ្លាម​ Wobbegongsសាមញ្ញ​នោះទេ​ដែល​ស៊ី​សត្វ​ធំ​បែបនេះ​នោះ។ ដូចជា​ប្រភេទ​ពស់​ជាច្រើន​ដែរ ត្រី​ឆ្លាម Wobbegongមាន​ថ្គាម​ដាច់ដោយឡែក ហើយ​ធ្មេញ​ផុសចេញ​នៅ​ចំហៀង​ខាងក្រៅ​ដែល​ងាយស្រួល​ក្នុងការ​វាយប្រហារ​សត្រូវ និង​ស៊ី​ចំណីធំ។

ទោះបីជា​យ៉ាងណា ត្រី​ឆ្លាម Wobbegongsខាំ​មនុស្ស​ដ៏​សាហាវ​ផងដែរ។ ពួកវា​ជាធម្មតា​មិន​វាយប្រហារ​នៅ​កន្លែង​ដែល​វា​សម្ងំ​ចាំ​ចំណី​ទេ។ ជាជាង​ការវាយប្រហារ ការ​ខាំ​បែប​នោះ​ទំនងជា​មធ្យោបាយ​ប្រយុទ្ធ​នឹង​គូបដិបក្ខ​ដែល​ចូលទៅ​ប្រទូស្ត​សា​រ៉ា​យ។

ខ​ណះ​ពេល​ត្រី​ឆ្លាម​បាន​វាយប្រហារ​កាលពី​ឆ្នាំមុន​នៅ​សហរដ្ឋអាមេរិក ការបាត់​បង់ជីវិត​ម​នុស្ស​ពី​ត្រី​ឆ្លាម​វាយប្រហារ​ជាង១២នាក់​ដែល​ត្រូវបាន​ រាយការណ៍​នៅ​សហរដ្ឋអាមេរិក។ ទោះបីជា​យ៉ាងណា រដ្ឋ​ហ្ល​រី​ដា​នៅតែ​ឈានមុខ​គេ​សម្រាប់​ត្រី​ឆ្លាម​វាយប្រហារ​ដែល​កើតមានឡើង ​ចាប់ពី១១រហូតដល់២៩ដង៕