អាហារ៦មុខល្អចំពោះធ្មេញ

ផ្លែឈើគឺជាអាហារសម្រន់ដែលស្ត្រីទាំងឡាយចូលចិត្តទទួលទានពីព្រោះមានជំនឿថាទទួល​ទានហើយមិនធ្វើឱ្យធាត់ប៉ុន្តែក៏នៅមានផ្លែឈើប្រភេទខ្លះដែលត្រូវប្រយ័ត្នផងដែរពីព្រោះទ​ទួលទានហើយ ធ្វើឱ្យធាត់ដូចជាទុរេនស្វាយជាដើម។ថ្ងៃនេះយើងសូមណែនាំផ្លែឈើ៥​ប្រភេទ​​ដែលទទួលទានហើយមិនធ្វើឱ្យធាត់ក្នុងនោះរួមមាន៖

១- ផ្លែប៉ោម
ចាត់ទុកថាជាផ្លែឈើដ៏ពេញនិយមបំផុតមួយរបស់អ្នកដែលកំពុងតែសម្រកទម្ងន់តែម្តង។សម្រាប់​ផ្លែប៉ោមយើងចង់ឱ្យស្ត្រីទាំងឡាយទុកចិត្តថាបើទទួលទានវាទៅនឹងមិនធ្វើឱ្យធាត់ឡើយជា​ពិសេសផ្លែប៉ោមបៃតងហើយកត្តាសំខាន់គួរតែទទួលទានទាំងសម្បកតែម្តងពីព្រោះសម្បកវានេះ​ហើយដែលមានជាតិសរសៃខ្ពស់។

២- ផ្លែប៊័រ (អាវ៉ូខាដូ)
ឥឡូវនេះផ្លែប៊័រមានដាក់លក់នៅតាមទីផ្សារទំនើបនានាងាយស្រួលក្នុងការរកមកទទួលទាន។​វាជាផ្លែឈើមួយប្រភេទដែលមិនគ្រាន់តែមិនធ្វើឱ្យធាត់ប៉ុណ្ណោះទេថែមទាំងជួយទប់ស្កាត់សារ​ធាតុបង្កមហារីកប្រភេទផ្សេងៗបានដល់ទៅ៣០ប្រភេទឯណោះ។

៣- ល្ហុង
ជាផ្លែឈើដែលងាយរកទិញបំផុតក្នុងស្រុកយើងហើយតម្លៃ ក៏ថោកទៀតផង។ ចំពោះ ល្ហុងដែលយកមកទទួល ទាននេះគួរតែជាល្ហុងទុំល្មមនឹងជួយរំលាយអាហារហើយមាន ប្រូតេអ៊ីនដែលជាប្រយោជន៍ដល់រាងកាយកត្តាសំខាន់គឺទទួលទានហើយមិនធ្វើឱ្យធាត់។
ពេលដែលយើងកំពុងតែធ្វើការសម្រកទម្ងន់យើងនឹងឧស្សាហ៍ឃ្លានញឹកញាប់ពីព្រោះអាហារ​គោលរបស់យើងគឺទទួលទានដោយផ្តោតទៅលើបន្លែនិងទទួលទានតិចៗ។ដូច្នេះផ្លែឈើនេះ​ហើយដែលអាចជួយយើងបានល្អក្នុងចន្លោះពេលអាហារហើយប្រសិនបើស្ត្រី ទាំងឡាយទទួលទានផ្លែឈើតាមដែលយើងបានណែនាំធានាថានឹងបានឆ្អែតហើយមិនធ្វើឱ្យធាត់ឡើយ។
៤- ម្នាស់
ម្នាស់ជួយរំលាយអាហារបានល្អហើយកត្តាសំខាន់គឺវាជាផ្លែឈើដែលទទួលទានទៅមិនធ្វើឱ្យធាត់។ក្រៅពី​នេះម្នាស់ក៏មានប្រសិទ្ធភាពជួយទប់ស្កាត់វីរុសនិងបាក់តេរីផងដែរ។
៥- ពពួកផ្លែប៊ឺរី
ផ្លែឈើត្រកូលប៊ឺរីទាំងឡាយមិនចំពោះថាស្ត្រប៊ឺរីខេនប៊ឺរីរ៉ាសប៊ឺរីឬប៊្លូប៊ឺរីទេគឺសុទ្ធតែមានរសជាតិឆ្ងាញ់ជូរត្រូវ​ចិត្តទទួលទានហើយមិនធ្វើឱ្យធាត់ថែមទាំងល្អចំពោះប្រព័ន្ធចរន្ត ឈាមផងដែរ។​ប្រសិនបើអ្នក​​​មានអារម្មណ៍ធុញទ្រាន់ក្នុងការទទួលទានស្រស់ៗគឺអាចយកទៅ ក្រឡុកជា​មួយ​​​​ទឹកដោះគោជូរនឹងទទួលបាន​រសជាតិឆ្ងាញ់មួយបែបទៀត៕