យក់ ថិតរដ្ឋា ដណ្តើមភាពល្បី សាពួន មីដាដា

បន្ទាប់ពីបាត់មុខពីសង្វៀនសិល្បៈ មួយរយៈ​លើ​ថាសស៊ីឌីរបស់រស្មីហង្សមាស សាពួន មីដាដា ​ថប​ថយនូវ​ប្រជា​ប្រិយ​ភាព​ មាន​ពេល​ខ្លះ​អ្នកដែល​​ធ្លាប់​ធ្វើ​ការ​គាំ​ទ្រ​ សាពួន មីដាដា គិតថា​លោក​ឈប់​ពី​សង្វៀ​ន​សិល្បៈ ក៏​មាន​ដែរ ។

វត្តមានសាពួន​ មីដាដា ក្នុង​កម្មវិធីធំ​ប្រចាំឆ្នាំ​របស់​ ហង្ស​មាស​​ Best of The Best ទោះ​បី​ជា​ខិត​ខំ​លេង​ស្តាយ​ពុកចង្កោ ខោ ​​អាវ​ក្តី​ តែ​ប្រ​ជា​ប្រិយ​ភាពគាំទ្រ​ដូច​ជា​ស្តួច​ស្តើង​មិនដូច​ ភាព​ល្បី​ឈ្មោះ​របស់​លោក ក្នុង​វ៉ុល​ “ដើម្បី​អ្វីទៅ​អូន” នោះ​ទេ ។ ម្លោះ​ហើយ​​មានអ្នក​គាំទ្រខ្លះ​គិ​ត​ថា សាពួន​ មីដាដា នឹង​បាត់​មុខ​ពី​ពិ​ភព​សិល្បៈ​ ក្នុង​ពេល​ឆាប់ៗ​នេះ​ ។

ដោយ​ហេតុ​ផល​មួយ បទ​​ចម្រៀង​ដែល​សាពួន​ មីដាដា ធ្លាប់សាង​កេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញ ស្រាប់តែ​ត្រូវ​ អ្នកនាង យក់ ថិតរដ្ឋា យក​ទៅ​ច្រៀង​ទៅ​វិញ​តាម​រយៈ​បទ”អស់​ស្នេហ៍តែ​មិន​ចង់​បាត់​បង់​អូន​” ដែល​ជា​ដើម​ហេតុ​មួយ​ធ្វើឲ្យមជ្ឈដ្ឋាន​អ្នក​គាំ​ទ្រ ​គិត​ហើយ​គិត​ម្តង​ទៀត​ថា​ សាពួន​នឹង​បាត់មុខ​ ពី​មជ្ឈដ្ឋាន​សិល្បៈ​នា​ពេល​ខាង​មុខនេះ ។ តាមរយៈបទនេះ​ ទោះបី​ជា​ខុសតុង ដើម​ក្តី ដែល​តុង​ពី​មុន​ជា​សំ​នៀង​របស់​លោក សាពួន មីដាដា តែ អ្នកនាងយក់​ ថិត​រដ្ឋា យក​មក​ច្រៀង​មាន​សំ​នៀង​មិនចាញ់​លោក សាពួន​ ប៉ុន្មាន​ដែរ ​ទាំងការបញ្ចូល អារម្មណ៍ លេង​ទឹក​មុខ​ជា​ដើម ។​

គួរ​បញ្ជាក់​ផង​ដែរ យក់ ឋិត​​ ជា​អតី​ត​តារា​ចមៀង​ដែល​មាន​ប្រភពប្រសូត្រ​ចេញពី ក្រុម អ៊ីវី របស់​ផលិត​កម្ម KH Production ហើយ​ហក់​លោត​ផ្លោះ​ពី​ផលិត​កម្ម​មួយ​ទៅ​ផលិត​កម្ម​មួយ​ដោយ​​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​ផលិ​ត​កម្ម​ដែល​ខ្លួន​ជ្រកកោន​ជានិច្ច រហូត​មក​ដល់​ឆ្នាំ ២០១១ រដ្ឋា មាន​វត្តមាននៅ​ក្នុង​ផលិតកម្ម Bigman ហើយ​ត្រូវ​បាន​គេ​ស្គាល់តាម​រយៈ​បទ “ស្រលាញ់​គ្នា​ឲ្យ​ស្លាប់ចុះថ្លៃ” តែ​ក្រោយ​ៗ​មក​ក៏​បាត់​វត្តមាន​តារា​រូប​នេះ នៅ​ក្នុង​ផលិតកម្ម Bingman Production ទើបមកដល់​ឆ្នាំ ២០១២ ​ក្នុង​ការ​ប្រគំតន្រ្តី​ប្រចាំឆ្នាំតែមួយគត់របស់ ហង្សមាស​ទើប​គេ​ដឹង​ជាក់ថា យក់ ថិតរដ្ឋា ពិត​ជា​នៅ​ហង្សមាសមែន ហើយ​ថែមទាំង​ដណ្តើ​ម​ប្រ​ជា​ប្រិយ​ភាព​តារាប្រុស សាពួន មីដាដា ទៀតផង ៕

អត្ថបទៈ បុរសដំណឹង