លាហើយ Sony Ericsson!

កាលពីខែតុលាកន្លងផុតទៅ ក្រុមហ៊ុន Sony បានប្រកាសថា ខ្លួនបានទិញភាគហ៊ុនពីក្រុមហ៊ុន Telefonaktiebolaget LM Ericsson ៥០​ភាគរយ ពីការចូលរួមជំនូញរបស់ Sony Ericsson នៅក្នុងតម្លៃ 1.05 ពាន់លាន អឺរ៉ួ ដែលធ្វើឲ្យក្រុម Sony ក្លាយទៅជាម្ចាស់តែម្នាក់ឯង។

នៅថ្ងៃនេះ សម្រាប់ឈ្មោះ Sony Ericsson នឹងប្តូរឈ្មោះទៅជា Sony Mobile ហើយសម្រាប់ម៉ូដែល​ទូរស័ព្ទដៃថ្មីដែលនឹងចេញក្នុងពេលមុខ នឹងត្រូវប្រើតែឈ្មោះ​ Sony តែមួយគត់ សម្រាប់ Sony Ericsson នឹងបាត់មុខពីពិភពទូរស័ព្ទ៕