Android 5.0 Jelly Bean នឹង​​ចេញ​ក្នុង​​ត្រីមាស​ទី​២​ឆ្នាំ​នេះ?

Ice Cream Sandwich គឺជាប្រព័ន្ធដំណើរការតែមួយគត់ដែលក្រុមហ៊ុន Google បានយកចិត្តទុកដាក់ និងយកមកធ្វើការ ប្រកួត​ប្រជែង​ជា​មួយនឹង​ប្រព័ន្ធដំណើរឯទៀត។ មានពាក្យចចាមអារ៉ាមមួយ​បាន​និយាយថា Android នឹង​ចេញ​នូវ​ជំនាន់​ថ្មី​គឺ​ Android 5.0 Jelly Bean ដែលនឹងដំណើរការក្នុងត្រីមាស​ទី២ឆ្នាំនេះ។ ប៉ុន្តែសម្រាប់ពាក្យឥតបានការទាំងនេះ មិន​ត្រូវ​បាន​ក្រុមហ៊ុន មានប្រតិកម្មឡើយ។

បើយោងតាមប្រភពព័ត៌មានពីគេហទំព័រ DigiTimes បានឲ្យដឹងថា ប្រព័ន្ធដំណើរការ Android 5.0 Belly Bean នេះ​នឹង​អាច​ប្រើ​សម្រាប់ឧបករណ៍ដែលមានអេក្រង់ធំៗដូចជា tablets ឬ netbook ជាដើម។

លក្ខណៈពិសេសសម្រាប់ Android OS ថ្មីនេះគឺប្រហែលជានឹងអាចមាន Chrome OS មកជាមួយ​ផងដែរ មានន័យថា អាច​ប្រើ​ជា​លក្ខណៈ Dual-boot ដោយមិនចាំបាញ់បិទម៉ាស៊ីន។ ទាំងនេះគឺជាគម្រោងការមួយដែលធ្វើឲ្យ​ប្រព័ន្ធដំណើរការ​ Android OS កាន់តែមានប្រជាប្រិយភាព និងជាការផ្លាស់ប្តូរបទពិសោធថ្មី។

សម្រាប់ Dual-boot ដែលបង្កើតជាមួយនឹងAndroid 5.0 Jelly Bean គឺនឹងប្រើសម្រាប់កុំព្យូទ័រ ហើយ​អាច​នឹងបំពាក់ទៅលើកុំព្យូទ័រ ASUS Transformer Prime ប៉ុន្តែទាំងនេះគ្រាន់តែជាការប៉ានប្រម៉ាន​ប៉ុណ្ណោះ៕