HTC One V បំពាក់ ​Beats ​Audio?

សម្រាប់កម្មវិធី MWC ក្រុមហ៊ុន HTC មិនទាន់បានប្រកាសឲ្យដឹងពីសមាសភាពនៃទូរស័ព្ទដៃដែលនឹង​ត្រូវចូលរួមនោះទេ ប៉ុន្តែពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា នៅថ្ងៃនោះនឹងមានទូរស័ព្ទដៃចំនួន​៣ម៉ូដែល ដែលជាប្រភេទទូរស័ព្ទដៃ Smartphones នឹងត្រូវមានវត្តមាន។

ក្នុងចំណោមទូរស័ព្ទទាំងនោះ មានមួយត្រូវបានគេស្គាល់ឈ្មោះថា HTC Primo ដែលអាចម្យ៉ាងទៀត​ថា HTC One V ហើយសម្រាប់ម៉ូដែលនេះផងដែរ ត្រូវបានគេដឹងថា បានបំពាក់នូវបច្ចេកវិទ្យា Beats Audio និងមានប្រព័ន្ធដំណើរការ Android 4.0 Ice Cream Sandwich មានអេក្រង់ទំហំ 3.7 អ៊ីង មាន​អង្គប្រតិបត្តិការ 1GHz និងមាន RAM ទំហំ 1GB និងមានកាមេរ៉ាទំហំ ៥ មេហ្គាភិចសែល ព្រមទាំង​អាចចាក់វីដេអូដែលមានកម្រិតគុណភាព 720p HD ទៀតផង៕