អនាគតនៃ​ទូរទស្សន៍ ​3D ​មក​ដល់​ឆាប់ៗ

សម្រាប់លោកអ្នកដែលជាមនុស្សអនាគតនិយម ក្នុងការទស្សនាភាពយន្ត ឬមើលវីដេអូផ្សេងៗ​នៅលើ​កញ្ចក់​ទូរទស្សន៍ជា​លក្ខណៈ​ 3D។ កាលដែលផលិតទូរទស្សន៍ជាលក្ខណៈ 3D គឺត្រូវចំណាយថវិកា​អស់ច្រើនក្នុងការផលិត។ ប៉ុន្តែ​សម្រាប់​ពេល​នេះមិនដូច្នេះទេ អនាគតនៃទូរទស្សន៍ 3D នឹងមកដល់ក្នុង​ពេលឆាប់ៗនេះហើយ…។

ក្រុមហ៊ុន Samsung

ជាក្រុមហ៊ុនមួយដែលផលិតនូវឧបករណ៏បំពងសំឡេងដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់​អតិថិជន ហើយពេលថ្មីៗនេះក្រុមហ៊ុន បានប្រកាសថានឹងបង្ហាញទទួល 3D សម្រាប់ម៉ូដែល C7000, C8000 និង C9000 នៃ LED TVs ក្នុងខែនេះនៅសហរដ្ឋអាមេរិក។ នេះគឺជាគម្រោងការដំបូង​ដែលនឹង​បង្ហាញទូរទស្សន័ 3DTVs ក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត។

ទំហំ ៤៦​​ និង ៥៥ អ៊ីងគឺជាទំហំដែលនឹងកំណត់យកថាជាទំហំធំ ប៉ុន្តែសម្រាប់ពេលនេះមាន​រហូត​ដល់ទៅ ៦៥​ អ៊ីង ហើយនឹងមាននៅក្នុងអំឡុងខែកក្តដា៕