និស្សិត ​សាស្ត្រា​ចារ្យ​ និង​​បុគ្គ​លិក​ សាកល​វិទ្យាល័យ​​ភ្នំពេញ​​អន្តរជាតិ​​សុំហែ​ក្បួន​​ដើម្បី​​យក​លិខិត​​ជូន​​សម្តេច​តេជោ

តំណាង​​​និស្សិត​​​ បុគ្គលិក និង​​សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ​ភ្នំពេញ ​អន្តរ​ជាតិមួយក្រុមបានប្រាប់កោះសន្តិភាព​​ថា និស្សិត​ សាស្ត្រាចារ្យ និងបុគ្គលិក​សាកលវិទ្យា​ល័យ​​ភ្នំពេញ​​អន្តរជាតិ​​​ប្រមាណ២០០នាក់ ​តំណាង​ឱ្យ​៧.០០០នាក់ បានសុំ​ដើរ​ជាក្បួន​​នៅ​ព្រឹក​ថ្ងៃទី២៦ កុម្ភៈ ​​​​ឆ្នាំ​២០១២ ​នេះ ដោយ​​ចេញ​ដំណើរ​​ពី​​សាកលវិទ្យាល័យ​​​ភ្នំពេញ​​​​អន្តរជាតិ​​ ឆ្ពោះ​ទៅ​​​គេហដ្ឋាន​​របស់សម្តេច​​​តេជោក្បែរ​​​​​ វិមាន​ឯករាជ្យ​ ។ ក្បួន​​​ដំណើរ​​ជា​ក្រុម​ប្រមាណ​២០០នាក់នេះ ក្នុងគោលបំណង​តែមួយគត់ ​គឺ​​នាំយក​លិខិត​ទៅជូន​ដោយផ្ទាល់ ដើម្បី​​ស្នើសុំ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​មេត្តា​​ផ្តល់យុត្តិធម៌​ជូនលោកស្រី​ទេព កុលាប ​​សាកល​វិទ្យាធិការ​​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ ​​​អន្តរជាតិ​ និង​លោកហេង ឈាង ​​ជាស្វាមី​ ព្រោះ​​​ពួកគេ​​​ដែលសុទ្ធសឹង​​​ជាបញ្ញវ័ន្ត ​មានជំនឿ​​យ៉ាង​មុត​មាំ​​​ថា ​មានតែ​សម្តេច​​តេជោប៉ុណ្ណោះ​ដែល​​​ផ្តល់​​​​យុត្តិធម៌​ជូន​លោកស្រី​ទេព កុលាប ​​និង​លោក​​ហេង ឈាង ​ជា​ស្វាមី​បាន ។

មតិ​អ្នក​សង្កេត​ការណ៍​​​​គិតថា ​លោកអភិបាល ​​រាជធានីភ្នំពេញ ប្រាកដជា​យល់ព្រម​​ និងជួយ​​​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់អស់លោក​ សាស្ត្រា​ចារ្យ បុគ្គលិក និង​និស្សិត​សាកលវិទ្យាល័យ​​​ភ្នំពេញ​អន្តរជាតិមិនខានឡើយ ។

​​ដូចខាង​ក្រោមនេះ ៖ ដោយៈ ឈាមត្រជាក់