ពាន់ ភួងបុប្ផា ចង់ឈប់ពីវិស័យសិល្បៈ

ពាន់ ភួងបុប្ផា អ្នកនិពន្ឋមួយដួង​ដែល​ប្រកប​ដោយទឹកដមស្នាដៃ​ជា​ច្រើន តាមរយៈ​រឿង​មួយចំនួន​ដែល​បាន​ដាក់​បញ្ជាំង​ នៅ​តាម​ស្ថានីយ៍ទូរទស្សន៍ CTN​  ជារៀងរាល់សប្តាហ៍ ។​

អ្នកនិពន្ឋ​ជា​ស្រ្តី​ដែ​ល​មាន​វ័យ​ចំណាស់បន្តិចហើយ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មាន​ទស្សនីយ​ជន​ច្រើន​ណាស់​ដែល​ទទួល​ស្គាល់នូវ​ស្នាដៃ​របស់​អ្នកស្រី ពាន់ ភួងបុប្ជា តាមរយៈរឿង​ភាគ ថ្មី្ៗ​ជា​ច្រើននា​ពេល​កន្លងមកថ្មីៗនេះ ។ ដោយឡែក​សាច់​រឿង​ដែល​ប្រិយមិត្តកំពុងតាម​ដានដែល​មានចំណង​ជើង​ថា “គូ​ស្នេហ៍​ពីរ​ជាតិ​” នឹង​រឿង​មុន​នេះ​”ទឹកចិត្ត​បង​ស្រី” ដែល​ជា​សាច់​រឿង​មួយ​ប្រភេទ​ដែល​កំពុង​ពេញ​និយម​​ពី​​សំណាក់​អ្នកតាម​ដាន​រឿង​ភាគ ។

នៅ​ក្នុង​កម្មវិធីទទួល​ពាន់”អាណាចក្រតារា” នៅកោះ​ពេជ្រ អ្នកស្រី​ពាន់​ ភួង​បុប្ជា បាន​មាន​ប្រសាសន៍ថា “អ្នកស្រី​ចង់​ឈប់​ពីវិស័យសិល្បៈ”  ព្រោះអីអ្នកស្រី​មាន​វ័យ​ចំណាស់​បន្តិច​ ហើយ​ដូច​ជា​នឿយ​ហត់ ។ អ្នកស្រី​បន្តទៀតថា “ចង់ឃើញ​យុវវ័យ​ជំនាន់​ក្រោយ​បន្ត​ស្នា​ដៃ​ដឹកនាំរឿង​ជំនួស​លោក​ស្រីដូ​ចអ្វី​ដែល​អ្នកស្រី​កំពុងអនុវត្តន៍នា​ពេល​កន្លងមកនេះ” ។

ក្តី​សង្ឈឹម​ នឹ​ងគោល​ជំហរ​របស់អ្នក​ស្រី គឺចង់​ឃើញ​យុវវ័យ​បន្ត​វេន​ពីអ្នកស្រី មាន​សមត្ថ​ភាព​ នឹង​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​ដឹក​នាំ​សិល្បៈ ដូ​ចជា​ចម្រៀង ខែ្សវីដេអូ​ ជា​ដើម ឲ្យ​ដូ​ចទៅ​នឹង​ទស្សន៍វត្យ​ទី ៦០ ដែល​ជា​ទស្សវត្យ​មួយ ដែល​ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាពលើ​សកល​លោក តាម​រយៈខ្សែ​ភាពយន្ត ៕

អត្ថបទនិង រូបភាព ៖បុរសដំណឹង