ប្រទះឃើញសពបុរសម្នាក់អណ្តែត មកទើនៅ​គល់​ស្ពានមុន្នីវង្ស

នៅរសៀល ថ្ងៃ សោរិ៍នេះ ម៉ោង ១១ នឹង ៣០ នាទី ប្រជា​ជន​បាន​ប្រទៈឃើញ​សាកសព​​ដែល​​គេ​ដឹង​ជា​បុរស ដែល​មាន​អាយុប្រហែល​ជា ៣០ បានអណ្តែត​មក​ទើ​នឹង​គល់​ស្ពានព្រះមុន្នវង្ស ដោយស្លៀកសម្លៀកបំពាក់ ខោខូវប៊ូយ ពាក់អាវយឺតពណ៌ខ្មៅ ។

មកទល់នឹង​ពេល​នេះ​សាកសពនេះ​មានសភាពហើមរលួយ មើល​មិន​ស្គាល់ថានរណា​ជានរ​ណា​ឡើយ ។ ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តំបន់​ខាង​លើ​បាន​ផ្អើល​ឈូឆរ ដើម្បី​ទៅ​មើល​សាក​សពដែល​ហើម​រលួយនោះរួម​ទាំងសមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តំបន់នោះ​ផង​ដែរ ។

ប្រជា​ជន​ដែល​រស់​នៅ​តំបន់​ខាងលើ បាន​ធ្វើការសន្និដ្ឋាន​ថា សាកសព​ដែល​ស្លាប់នេះ​ទំនង​​ជា​អំពើឃាត  ឬ​មួយ​ស្រវឹងស្រា​ ហើយលង់​ទឹក​ស្លាប់ ។

ជុំវិញ​នៃសាកសព​ដែល​មាន​សភាពហើម​រលួយនេះ គេ​នៅ​មិនដឹង​ថា ដើម​ចម​នៃសាក​សព​ នេះ​អណ្តែត​មក​ពីណា ហើយមិនដឹងថាស្លាប់ដោយ​មូលហេតុអ្វី​នោះ​ឡើយ ៕