ប្រកួតកីឡា Hockey ជាលក្ខណៈ​​ អន្តរជាតិ

ការប្រកួត​កីឡា​ Hockey ប្រចាំឆ្នាំ ២០១២​ ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ ដល់​១៩ កុម្ភៈ​ ឆ្នាំ២០១២ នៅ​ទី​លាន​វៀត​កាំ​ក្នុង​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញដោយមាន​ប្រទេស​ចំនួន ៤ ចូលរួម​ប្រកួត។​
​           ​ប្រទេស​ទាំង ៤ នោះ​ គឺ​កម្ពុជា ថៃ ជប៉ុន និង អង់គ្លេស ហើយ​ការប្រកួត​នេះ​មាន​លក្ខណៈ​បំផុស​ដើម្បី​ឲ្យ​មានការ​ចូលរួម​ច្រើន​នៃ​ ជនកម្ពុជា ​ក្នុងខណៈដែល​ប្រភេទ​កីឡា​របស់​អូឡាំពិក​មួយ​នេះ​មិនមាន​សកម្មភាព​ច្រើន​នៅ​កម្ពុជា​នោះ។

លោក វ៉ា​ត់​ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​កាន់​កាប់​សហព័ន្ធ​ កីឡា​នេះ​ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា  ជា​លើក​ទី១ហើយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​Hockey នេះ ក្រោយពី​កីឡា​នេះ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១០ ។ លោក​បាន​បញ្ជាក់ថា ប្រទេស​​ទាំង ៤ ដែល​មក​ចូលរួម​ប្រកួត​នោះ គឺ ថៃ ជប៉ុន អង់គ្លេស និង​កម្ពុជា​ជា​ម្ចាស់ផ្ទះ ហើយ​ការ​ប្រកួត​នេះ​មាន​លក្ខណៈ​ជា​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​បំផុស​ដើម្បី​ឲ្យ​មានការ​ចូលរួម​ច្រើន​នៃ​​ប្រជាជន​កម្ពុជា​ក្នុង​ខណៈ​ដែល​ប្រភេទ​កីឡា​ របស់​អូឡាំពិក​មួយ​នេះ​មិន​មាន​សកម្មភាព​ច្រើន​នៅ​កម្ពុជា​នោះ។ លោក​ចំរើន​និយាយ​ថា ​មិន​ត្រឹមតែ​ប្រកួត​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​មួយ​មុខ​នោះ​ទេ ​ការប្រកួត​នេះ​មាន​គោលបំណង​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ល្អ ជួយ​គ្នា​ទៅវិញទៅមកក្នុង​រង្វង់​អ្នកលេង​កីឡា​Hockey នេះ ។

លោក​កាំ​ង សុធា​ ដែលជា​អនុប្រធាន​សហព័ន្ធ​នោះបានប្រាប់ឲ្យដឹង​ថា ​ការប្រកួត​ធ្វើតាម​រូបមន្ត​វិលជុំ និងមានពីរជុំ ក្នុងមួយជុំមាន ៦​​ប្រកួត​។​ លោកបានបន្តទៀតថា ការប្រកួតកីឡា​ Hockey សំខាន់មិនគិត​យកឈ្នះចាញ់ទេ​ គឺប្រកួតដើម្បីមិត្តភាពតែប៉ុណ្ណោះ។
​     ​       ការ​ប្រកួត​នៅជុំៈ​ ​កម្ពុជា​លេង​ស្មើ​ជប៉ុន ៤ ទល់ ៤ ថៃ ឈ្នះ​អង់គ្លេស ៩ ទល់ ២​ កម្ពុជា ចាញ់​ អង់គ្លេស ៥ ទល់ ៦ ថៃ ឈ្នះ ជប៉ុន ៧ ទល់ ៤ ថៃ ឈ្នះ​កម្ពុជា​ ៥ ទល់ ១ និង​ជប៉ុន ឈ្នះ​អង់គ្លេស ៩​ទល់ ១។

​         ការ​ប្រកួតនៅជុំៈ កម្ពុជា ចាញ់ ជប៉ុន ២ ទល់ ៥ ថៃ ឈ្នះ​អង់គ្លេស​ ៩ ​ទល់ ​៥ កម្ពុជា ឈ្នះ​អង់គ្លេស ៣ ទល់ ​២ ​អង់គ្លេស​ស្មើ​ជប៉ុន ៤ ទល់ ៤ ​ថៃ​ឈ្នះ​ជប៉ុន ៤ ទល់ ​៣ និង ចុងក្រោយ ថៃ​ឈ្នះ​កម្ពុជា ៧ ទល់​ ៤។​
​          ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​ក្រុម​មកពី​ថៃ លេខ ២​ បាន​ទៅ​ក្រុម​មកពី​ជប៉ុន ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​កម្ពុជា និង ចំណាត់​លេខ ៤​បាន​ទៅ​ក្រុម​អង់គ្លេស៕​ដោយៈ ឈាមត្រជាក់

Facebook Notice for EU! You need to login to view and post FB Comments!