iPhone 4S ប្រើ CDMA ​នឹង​មាន​លក់​នៅ​ចិន​នៅ​ថ្ងៃ​៩​មីនា

ក្រុមហ៊ុន China Telecom បានប្រកាសកាលពីថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមលក់នូវទូរស័ព្ទដៃ iPhone 4S នោខែក្រោយ។ ក្រុមហ៊ុន China Telecom គឺជាទីផ្សារធំមួយសម្រាប់ Apple ក្នុងការលក់ iPhone 4S ដែល​ក្នុងនោះមានអតិថិជនប្រមាណ ១៣០​ លាននាក់ ដែល​នឹង​មាន​ឱកាសក្នុងការទិញទូរស័ព្ទដៃ iPhone 4S នេះ។ iPhone 4S នឹងមានដាក់លក់នៅថ្ងៃទី ៩ ខែមីនានៅ China Telecom ហើយ​សម្រាប់​ការ​បញ្ជាទិញទុកជាមុននោះ នឹងត្រូវបើកនៅថ្ងៃទី២ខែមីនា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Telecom គឺជាក្រុមហ៊ុនមួយធំក្នុងចំណោមក្រុមហ៊ុនដែលផ្តល់សេវាកម្មទូរស័ព្ទ ហើយ​អាច​និយាយ​បាន​ថា ជាក្រុមហ៊ុនដែលផ្តល់សេវាកម្ម CDMA ធំមួយនៅលើពិភពលោក។

សម្រាប់ iPhone 4S ដែលនឹងមានលក់នេះ មានទំហំ 16 GB, 32GB និង 64 GB ហើយរាល់ការទិញគឺ​មិន​មានជាប់កុងត្រានោះទេ៕