ប្រវត្តិ​ និង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​

ទោះបីជា​បុណ្យ​នៃក្តី​ស្រលាញ់​ទើបតែ​រំកិល​ទៅ​មុខ​ប្រហែល​មួយសប្តាហ៍​ក្តី​តែ​គេហទំព័រ ដំណឹង​ ​សូម​ក្រើន​រំលឹកដល់​យុវវ​ជន​ទាំង​ប្រុស​ស្រី​ម្តង​ហើយ​ ម្តង​ទៀតថា បុណ្យ​នេះ មិន​មែន​ជាបុណ្យ​សង្សារ​នោះ​ទេ​មក​ទល់​នឹង​ពេលនេះ​មាន​យុវជន​យុវ​នារី​ជា​ច្រើន​នៅតែ​គិត​យល់ខុស​ដដែល នៅ​ខាង​ក្រោម​នេះ​គឺ​ជា​ប្រវត្តខ្លះ​ៗ​ដែល​និយាយ​ពីថ្ងៃ​បុណ្យ​នៃក្តី​ស្រលាញ់ ដូច​ដែល​នឹង​បង្ហាញ​ដូច​តទៅ ៖​

ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី​ ១៤ កុម្ភៈ។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្តី​​ស្រលាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណះទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃ​បុណ្យ​​​នៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោម​យុវវ័យ​ក្មេង​​ៗ​ ​​ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។

នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃ​សេចក្ដី​ស្រឡាញ់ ​​​គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

សហរដ្ឋអាមេរិក និងអឺរ៉ុប

នៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ រឺពាក្យ​ពេចន៍​ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេ​មាន​ចំពោះអ្នក​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណ​ជូនពរ​នេះនៅតែ​បានគេប្រើប្រាស់នៅឡើយ។​ ពួកគេបានព្យាយាមធ្វើអោយវាមានលក្ខណះផ្អែមល្ហែមដោយ សរសេរ​ជាលេខ​សំងាត់ រឺបំលែងតួអក្សរទៅ​ជាលេខ៕

Facebook Notice for EU! You need to login to view and post FB Comments!