១៤៩ ដុល្លារអាមេរិក ជាតម្លៃនៃ Galaxy S Blaze 4G

រំលឹកទៅដល់ថ្ងៃ CES ដែលប្រព្រឹត្តិទៅនៅរដ្ឋឡាវីកាសកាលពីខែមុន ក្រុមហ៊ុន Samsung បាន​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទដៃ​ប្រភេទ Smartphone ម៉ូដែល Galaxy S Blaze 4G។ ថ្មីៗនេះ ម៉ូដែល​នេះនឹងត្រូវបានមកដល់ T-Mobile ក្នុងពេលចាប់ៗនេះ នៅសហរដ្ឋអាមេរិក។ បើតាមការចាំបាន​ម៉ូដែលនេះប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 2.3 ប៉ុន្តែអាច Update ទៅ​ប្រើ​ប្រព័ន្ធដំណើរការ Android 4.0 ICS ឆាប់ៗ។ Galaxy S Blaze 4G មានអេក្រង់ 3.97 អ៊ីង ប្រភេទ Super AMOLED រួមនឹង​មាន​អង្គប្រតិបត្តិប្រភេទ Dual-core Snapdrogon S3 ក្នុងល្បឿន 1.5 GHz ដែលអាចថតរូបបានជាមួយ​នឹងកាមេរ៉ាកម្រិត ៥​ មេហ្គាភិចសែល ដែលអាចពង្រីកបង្រួមជាលក្ខណៈឌីជីថលកម្រិត 4x លើសពី​នេះអាចថតវីដេអូបានក្នុងកម្រិត 720p HD ហើយក៏មានផងដែរនូវកម្មវិធីផ្សេងៗមួយចំនួនទៀតដែល​ភ្ជាប់មកជាមួយ។

សម្រាប់តម្លៃត្រូវបានផ្តល់ឲ្យដឹងថា ថ្លៃ ១៤៩.៩៩ ដុល្លារអាមេរិក ដោយជាប់នូវកិច្ចសន្យាចំនួន ២ ឆ្នាំ៕

Facebook Notice for EU! You need to login to view and post FB Comments!