ក្រុមហ៊ុន AWS ធ្វើសិក្ខាសាលា​ ស្តីពីផលិតផល AMP NETCONNECT

កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១២​​ នៅសណ្ឋាគារណាហ្គាវើល មានកម្ម​វិធី បើកសិក្ខាសាលាសស្តីពីការប្រកាសអ្នកតំណាងចែកចាយផលិតផល​​ AMP NETCONNECT នៅ​ព្រះរាជាណាចក្រកម្ពុជា​ និងការបង្ហាញបច្ចេកទេស​វិទ្យាថ្មីៗរបស់ AMP NETCONNECT ដែលរៀបចំឡើងដោយក្រុមហ៊ុនដ៏ ធំរបស់អាមេរិកឈ្មោះ​​​ Tyco Electrice ​ដោយមានការចូលរួមពីភ្ញៀវជាច្រើនកុះករ។

ក្រុមហ៊ុន​ AWS​ CAMBODIA LTD​ ជាក្រុមហ៊ុនសាខាប្រចាំប្រទេសកម្ពុជាមួយក្នុងចំណោមសាខា​ផេ្សងៗទៀតដូចជា​​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​ វៀតណាម និងថៃ នៃក្រុមហ៊ុន ASIA WIRING STSTEMS PTE LTD ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី។ ជាក្រុមហ៊ុននាំមុខគេនៅ​អាស៊ីអាគ្នេយ៍លើវិស័យផ្គត់ផ្គង់ដុំនៃកាត់បន្ថយផល ប៉ះពាល់ពីសំណាក់អាគារធំៗ រោងចក្រធំៗ ទៅលើបរិស្ថាន និងជួយឲ្យក្រុមហ៊ុន រោងចក្រអាចធ្វើការសន្សំសំចៃមួយកម្រិតធំទៅលើការ ប្រើប្រាស់​ថាមពលផ្សេងៗ។

លោក Roger Ang ​ជាអគ្គនាយកក្រុមហ៊ុន​ ASIA WIRING STSTEMS PTE LTD ប្រចាំប្រទេសសាំងហ្កាពួរឲ្យដឹងថា អតិថិជនធំៗរបស់ផលិតផល AMP NETCONNECT អាចមានលទ្ធភាពត្រួតពិនិត្យលើផលិតផល AMP NETCONNECT​ ពិតដោយហេតុថា AMP NETCONNECTជាផលិតផលពេញនិយម និងមានគុណភាពល្អបំផុតនេះត្រូវបានក្លែងបន្លំ​​ ដោយផលិផលក្លែងក្លាយជាច្រើក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។​ វាពិតជាមាន សារសំខាន់ណាស់ក្នុងការស្គាល់​ និងវាយតម្លៃច្បាស់អំពីផលិតផលពិត ឬក្លែងក្លាយដោយសារ តែគ្រឹះស្ថានតូចធំទាំងឡាយត្រូវការនូវផលិតផលមួយដែលត្រឹមត្រូវដែលអាចជួយដល់មុខជំនាញបរបស់ពួកគាត់ ឲ្យមានភាពរលូន និងក៏ដើម្បីកាត់បន្ថយនូវផលប៉ះពាល់មិនល្អជា​ច្រើនក្នុងមុខ របរបណ្តាលមកពី ផលិតផលក្លែងក្លាយ។​ លោកសង្ឃឹមថា បន្ទាប់ពីបទបង្ហាញ ក្នុងរយៈ​ពេលមួយព្រឹកនេះ នឹងជួយឲ្យដៃគូជំនាញ​ (Resellers, Dealers,​Master Dealers) និងអតិថិជនធំៗរបស់ផលិតផល AMP NETCONNECT​មានលទ្ធភាព ក្នុងការ កាត់បន្ថយផលប៉ះពាល់ជា​អតិបរមាពីការក្លែងបន្លំ នៃផលិតផល ក្លែងក្លាយ៕​ដោយៈ​ឈាមត្រជាក់

 

Facebook Notice for EU! You need to login to view and post FB Comments!