ឆ្នាំ ២០១២​ ប៉ុបពី ប្រកាសចង់បាន​ប្តី

កញ្ញា ឯកក្នុងឆ្នាំ​ ២០០១​​ ដែល​ប្រិយមិត្តធ្លាប់បាន​ស្គាល់ថា​ជានាង​ ប៉ុបពី ជាអតីតកញ្ញាឯក​ខ្ទើយ​ក្នុងអតីតកាល​កន្លងមក ដែល​គ្រប់មជ្ឃដ្ឋាន​ធ្លាប់​ស្គាល់នាង​តាមរយៈ​សាច់រឿង​មួយ​ចំនួន​នៅ លើ​ផ្ទាំង​កញ្ជក់ទូរទស្សន៌ និ​ង​លើ​ផ្ទាំង​ក្រណាត់ស  តែ​ពេលថ្មីៗកន្លងមក​នេះ​កាល​​ពី​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២​ នេះ ប៉ុបពី ទទួលបាន​ពានរង្វាន់ពី”អាណាចក្រតារា” ក្នុងនាម​ជាតារាសម្តែង​ភាព​យន្ត​ឆ្នើម​ភេទ​ទី ៣។

ចូលក្នុងវ័យ ២៩ ឆ្នាំ ទោះបីជា​វ័យរាងជ្រេបន្តិច​តែ​បើនិយាយពីសម្រស់វិញដូច ១៨ ឆ្នាំ អីញ្ចឹង ហាក់បីដូចជាអន្លក់ជ្រលក់ទឹកគ្រឿង​ខែវស្សា បើ​សិន​ប្រុសណា​មិន​ស្គាល់​នាង នឹង​ផុងចិត្ត​ ផុង​ប្រាណ​ថា​ជា​ស្រី​មិនខាន​ ។

ពិធីការនី ក្នុងកម្មវិធី “ចុងភូមិ​ដើម​ភូមិ” ដែល​ចាប់ដៃគូជាមួយនឹង​នាយ​សានម៉ៅ បាន​ប្រកាស​ក្តែងៗថា នាង​ចង់​បាន​ស្វាមី បន្ទាប់​ពី​បែក​បាក់​ជាមួយនឹង​ប្រុសស្នេហ៍​ចាស់​ ប្រុសដែល​នាង​ចង់​បាន​ទោះបី​មាន​​ ឬ​ក្រក្តី​សំខាន់ឲ្យ​តែ​មាន​ការងារ​សមរម្យ រួបសម្រស់​សមល្មម​សម​ជា​បុរស​ពិតៗ ដែល​មាន​ទំនួល​ខុសត្រូវ ។ នាង​បាន​បញ្ជាក់ថា​ បុរស​ដែល​ស្រលាញ់​នា​ង​ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្បាស់​ ថា នាង​មិន​អាច​មាន​កូន​នោះ​ទេ តែ​អ្វី​ៗ​គ្រប់​យ៉ាង​ដូច​នារី​ភេទ​ពិត​ៗ អាច​រួម​មេត្រី​ភេទ​ជាធម្មតា ព្រោះ​អី នាង​បាន​ទៅ កែកុន សុដន់ ប្រដាប់ភេទ​ ស្ទើរ​តែ​ដូច​ស្រ្តី​ទៅ​ហើយ អស់​រាប់​ម៉ឺនដុល្លារ នៅ​ឯ​ប្រទេស​ថៃឯណោះ។

ងាក​មក​ក្រោយវិញប៉ុបពីនាង​និយាយថា នា​ងរីករាយ​ជានិច្ចចំពោះ​បុរស​ដែល​នាង​រ៉ាយរ៉ាប់​​ដែល​មានលក្ខណៈ​ដូច​ខាង​លើ មួយដោយឡែក​វិញ នាង​ក៏​សប្បាយចិត្ត​ណាស់​ដែរ​ដែល​បាន​ទទួល​នូវ​ពាន់​រង្វាន់ពី “អាណាចក្រតារា” ​ហើយ​រឿង​គូរ​ស្រករនោះវិញ “បើ​ស្រលាញ់ខ្ញុំពិត​ចូលមកចុះ” ​៕

អត្ថបទ និង រូបភាពដោយៈ បុរសដំណឹង