វត្តមានទូរស័ព្ទ ៨ ​ម៉ូដែល​របស់ ​ZTE ​នឹង​មាន​ឆាប់ៗ

មានព័ត៌មានមួយបានចុះផ្សាយថា ក្រុមហ៊ុន ZTE គ្រោងនឹងបង្ហាញនូវទូរស័ព្ទដៃថ្មីរបស់ខ្លួនចំនួន ៨ ម៉ូដែល នៅថ្ងៃ MWC។ តាម​ការ​ឲ្យ​ដឹង​បន្ថែម ម៉ូដែលទូរស័ព្ទទាំង ៨ នោះមានមួយចំនួនប្រើប្រាស់នូវ​ប្រព័ន្ធដំណើរការ Android ខ្ហះទៀតប្រើ Windows Phone។

ម៉ូដែលទាំងនោះនឹងបង្ហាញនៅថ្ងៃចន្ទទី២៧ខែមីនា ហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀត ប្រភព​ខាងលើមិនបានបញ្ជាក់នោះទេ។

ក្រុមហ៊ុន ZTE មិនបានបញ្ចេញមិតអ្វីឡើយទាក់ទឹននឹងព័ត៌មាននេះ ប៉ុន្តែ ZTE បាននិយាយថា ក្រុមហ៊ុន​នឹង​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផលិតទូរស័ព្ទ ហើយក៏សង្ឍឹមផងដែរថានឹងទទួលបានទីផ្សារ​ខ្ពស់ក្នុងឆ្នាំ ២០១៥៕