តារា​វ័យ​ក្មេង​ទាំង ​១០ ដួង​ដែល​កើត​ខែ​កុម្ភៈ

សម្រាប់កម្សាន្តនាចុងសប្តាហ៍ ដំណឹង សូមបង្ហាញនូវតារាសម្តែងវ័យក្មេង ១០ រូបដែលកើតនៅក្នុងខែកុម្ភៈ។

១០. Taylor Dooley (កើតថ្ងៃទី២៦ខែកុម្ភៈឆ្នាំ ១៩៩៣)

នាងគឺជាតារាសម្តែងភាពយន្តអាមេរិកវ័យក្មេង ហើយនាងចាប់ផ្តើមចូលប្រឡូកវិស័យសិល្បៈតាំងពីឆ្នាំ ២០០៥ បើនិយាយទៅនាងគឺជាតារាសម្តែងដែលមានវ័យក្មេងជាងគេ។

៩. Tiffany Thornton (កើតថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ១៩៩២)

នាងជាតារាសម្តែង និងតារាចម្រៀង ដែលត្រូវបានគេហៅថា “Tawni Hart” នៅក្នុងពិភព Disney ហើយ​នាងចាប់ផ្តើមអាជីពនេះចាប់តាំងពីឆ្នាំ ២០០៤។

៨. Brooker Scher (កើតថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៩២)

នាងគឺជាតារាសម្តែង និងជាកីឡាករអត្តពលកម្មវ័យក្មេង។ នាងចាប់ផ្តើមចូលរួមជាកីឡាករអត្តពលកម្មតាំងពីអាយុ៥ឆ្នាំ ហើយក៏ធ្លាប់ទទួលមេដាយមាសផងដែរ។ ក្នុងអាជីពជាអ្នកសិល្បៈដំបូងក្នុងកម្ម​វិធី TV series។

៧.​Jennifer Stone (កើតថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ១៩៩៣)

នាងមានឈ្មោះល្បីក្នុងនាមតួ Harper Finkle ក្នុងភាពយន្ត Wizards of Waverly Place ព្រមទាំងក្នុងកម្មវិធី Disney ផងដែរ ហើយនាងចាប់ផ្តើមជាតារាសម្តែងក្នុងឆ្នាំ ១៩៩៩។

៦. Chloe Moretz (កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ១៩៩៧)

នាងចាប់ផ្តើមអាជីបសិល្បៈតាំងពីអាយុ ៧ ឆ្នាំ ដែលសម្តែងក្នុងភាពយន្តផ្សេងៗគ្នា ដូចជា 500 Days of Summer, Diary of a Wimpy Kid, Desperate Housewives និង Dirty Sexy Money។

៥. Meaghan Jette Martin (កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៩២)

អាចនិយាយបានថា នាងជាតារាសម្តែង និងចម្រៀងដែលមានទេពកោសលគ្រប់យ៉ាងនៅក្នុងពិភព Disney ហើយនាងចាប់ផ្តើមតាំងពី ២០០៦ ជាអ្នកសិល្បះ។

៤. Malese Jow (កើតថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩១)

ជាតារាសម្តែង និងចម្រៀងដែលមានការលុបតែខ្លួនស្រស់ស្អាត។

៣. Victoria Justice (កើតថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៩៣)

ជាតារាចម្រៀង សម្តែង និងជាអ្នករាំ ហើយនាងចេញមុខក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ។

២. Dakota Fanning (កើតថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៤)

នាងតារាសម្តែងដែលមានសម្រស់ស្រស់ស្អាត វ័យក្មេង ដែលចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈតាំងពី​ឆ្នាំ ២០០១ នាងត្រូវបានគេស្គាល់តាមរយៈភាពយន្ត The Twilight Saga។

១. Emma Roberts (កើតថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៩១)

នាងត្រូវជាកូនស្រីរបស់តារាសម្តែង Julia Roberts  ដែលជាតារាសម្តែង Hollywood ។ នាង Emma Roberts មានចំណុចជាច្រើនដែលដូចនឹងម្តាយរបស់នាង ហើយនាងចាប់ផ្តើមជាតារាសម្តែងតាំង​ពីនាង​នៅក្បែងមកម្លេះ៕

 

Facebook Notice for EU! You need to login to view and post FB Comments!