អតីតតារាចម្រៀងរបស់រស្មីហង្ស គឺនាង សុគន្ឋ និសា ដែលកំពុងហ៉ុំព័ទ្ឋទៅរឿងក្តីក្តាំដែលមានបន្ទិលសង្ស័យចំពោះមហាជននៅឡើយ ។ តែនាពេលថ្មីនេះ សុគន្ឋ និសាព្យាយាមបកស្រាយចំពោះរឿងនាងដែលបែកជាមួយនឹង លោក សុខ ជំនោរ ដែលជាកវីវ័យក្មេងរបស់រស្មីហង្សមាស និងអធីប្បាយជូនអ្នកសារព័ត៌មានថារូបនាងមិនខុសទេ ។



តារាចម្រៀង សាច់សខ្ចី សំដីផ្អែមនិយាយមួយៗសុភាពរាបសារទន់ភ្លន់មើលទៅសមជាស្ត្រីខ្មែរ ពិតៗមិនថាការនិយាយស្តីប៉ុណ្ណោះទេ ការស្លៀកពាក់អាចមើលទៅក៏ដឹងថានាងសុភាពរាបសារនោះដែរ ។នាពេលថ្មីៗកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយ ដែលគេហៅថា Facebook នាងសុគន្ឋ និសា ព្យាយាមបកស្រាយនៅ លើ Profile របស់នាងចំពោះអ្នកសារព័ត៌មានឲ្យដឹងថានាងមិនមែនជាអ្នកខុសនោះទេ ដែលមានរហូតទៅដល់ ៤ ទំព័រ ។ ដោយឡែកចំពោះទំព័រទាំង ៤ នោះយើងបានចុះផ្សាយម្តងហើយ ជូនសាធារណៈជនឲ្យដឹងគ្រប់ៗគ្នា ។ តែអ្វីដែល សុគន្ឋ និសា នាងបានបង្ហាញនោះបែរជាប្រាគចាក់ចំពោះសម្តីរបស់នាង ដែលបានសរសេររាប់រយពាក្យនៅ លើ Profile របស់នាង ។ នៅថ្ងៃទី ១៦ កន្លងមកនេះ នៅក្នុងកម្មវិធី”អាណាចក្រតារា” គេសង្កេតឃើញវត្តមានរបស់ សុគន្ឋ និសា ថតកៀកកើយ អង្គុយកៀកកើយ ជាមួយនឹងតារាភាពយន្តលោក ហម ឈរា ជំនួសតំណែងចាស់កវីវ័យក្មេង សុខ ជំនោរ ដែលធ្វើឲ្យមជ្ឍដ្ឋានអ្នកគាំទ្រសិល្បៈមានការសង្ស័យនឹងនិយាយតៗគ្នាថា “តើហម ឈរា និង និសាមានទំនាក់ទំនងស្នេហានឹងគ្នាមែនទេ?” ។
ទោះបីជាសុគន្ឋ និសា នាងខំបកស្រាយជូនអ្នកសារព័ត៌មានម្តងហើយ ម្តងទៀតក្តី ថានាងមិនមានអ្នកថ្មី ហើយបែកពី សុខ ជំនោរមិនមែនជារឿងមានអ្នកថ្មីនៅក្រោយខ្នងនោះទេយ៉ាងនេះក្តី តែ នៅតែចោទជាមន្ទិលសង្ស័យឋិតក្នុងអារម្មណ៍អ្នកដែលតាមដាននូវព័ត៌មានរបស់នាង និងការវិវឌ្ឍន៍ខ្លួនទៅជ្រកកោននៅក្នុងផលិតកម្ម ថោន ថានាងមានខ្នងធំនៅថោន ជាអ្នកជួយជ្រំជ្រែងនាង ។តែអ្វីទាំងនេះ មជ្ឈដ្ឋានអ្នកគាំទ្រនៅតែមិនជឿថា សុខៗនាងបែកពីសុខជំនោរ នោះទេ បើគ្រាកន្លងរយៈកាល ៧ ទៅ ៨ ឆ្នាំ នេះគេឃើញគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាដូចស្រមោច និង ស្ករ មិនដែលមានព័ត៌មានអាស្រូវ និងគ្រោងរៀបកានៅឆ្នាំ ២០១៣ តែ អ្វីដែលទស្សនិកធ្លាប់គាំទ្រនាង និងចង់ដឹងនោះបែរជាខកបំណងទៅវិញ ។ម្លោះហើយទស្សនិកដែលគាំទ្រនាង មិនជឿថា សុខៗនាងបែកគ្នានោះទេ ទោះបីជាខំអះអាងថា “ការរស់នៅរបស់នាងជាមួយនឹងសុខជំនោរ ប្រៀបបាននឹងទឹក និងប្រេងក្តី” តែមហាជនមិនជឿឡើយ ។ មានមហាជនខ្លះគិតថា ទំនងនាងមានទំនាក់ទំនងស្នេហាជាមួយនឹង អ្នក គ្រប់គ្រងនៅក្នុងផលិតថោន តែមកដល់ថ្ងៃទី ១៦ ខែ កុម្ភៈ គេឃើញ លោក ហម ឈរា បណ្តើរ សុគន្ឋ និសាទៅវិញ ។
ជុំវិញបញ្ហាទាំងនេះ ខាងគេហទំព័រ ដំណឹង បានធ្វើការទំនាក់ទំនងទៅ នាងតែមានការពិបាកក្នុងការទំនាក់ទំនងនាង ដោយទូរស័ព្ទចូលទៅ នាងមិនបានលើកឡើយ ៕
អត្ថបទនិងរូបភាពដោយ ៖បុរសដំណឹង