ទូរស័ព្ទដៃ Projector

ពិតជាគួរឲ្យអស្ចារ្យខ្លាំងណាស់សម្រាប់ក្រុមហ៊ុន Samsung ដែលថ្មីនេះបានបង្ហាញនូវទូរស័ព្ទដៃថ្មីៗជាច្រើនរបស់ខ្លួន ប៉ុន្តែ​ម៉ូដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះគឺ Samsung Galaxy Beam។ Galaxy Beam គឺជាទូរស័ព្ទដៃ Projector ដែលបំពាក់នូវ​ Full Projector ខាង​ផ្នែក​ខាង​លើ​នៃ​ទូរស័ព្ទ​ដៃ។ មានន័យថាអ្នកប្រើ​ប្រាស់អាចធ្វើនូវម៉ូដែលនេះក្នុងការធ្វើបទបង្ហាញផ្សេងៗជំនួស Projector បាន។

គួរបញ្ជាក់ផងដែរថា ម៉ូដែលនេះប្រើនូវប្រព័ន្ធដំណើរការ Android 2.3 មានអេក្រង់ទំហំ ៤ អ៊ីង មានអង្គប្រតិបត្តិ Dual-core ល្បឿន 1 GHz ដែល​អាចថតរូបបានក្នុងកម្រិត ៥ មេហ្គាភិចសែល ក៏មានផងដែរនូវ​មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ​ ៨ GB ៕