WoW! Nokia ​បញ្ចេញ ​41 ​មេហ្គាភិច​សែល

កាលពីថ្ងៃ MWC ក្រុមហ៊ុនទូរស័ព្ទដៃ Nokia បានប្រកាសបង្ហាញនូវម៉ូដែលទួរស័ព្ទដៃមួយចំនួន ប៉ុន្តែសម្រាប់ម៉ូដែលគួរឲ្យទាក់ទាញ និង​ចាប់​អារម្មណ៍នោះគឺ Nokia 808 PureView ព្រោះថាម៉ូដែលនេះបំពាក់នូវកាមេរ៉ាកម្រិត ៤១ មេហ្គាភិចដែល។ កម្រិត ៤១ មេហ្គាភិច​សែល​គឺ​ពិត​ជា​មិនធម្មតានោះទេ សម្រាប់ទូរស័ព្ទដៃ ព័ត៌មាននេះអាចធ្វើឲ្យប្រើប្រាស់មួយចំនួនមានអារម្មណ៍រំជើបរំជួលជាពន់ពេក។ ក្នុងនោះ Nokia 808​ PureView បំពាក់នូវឡង់ទី Carl Zeiss រួមនឹងបច្ចេកវិទ្យាក្នុងការថតរូបកម្រិតខ្ពស់។

សម្រាប់ព័ត៌មានលម្អិតអំពីម៉ូដែលនេះ យើងនៅមិនទាន់ទទួលបាននៅឡើយ។ តើលោកអ្នកគិតយ៉ាង​ណា​ទៅ​លើ​កម្រិត​នៃ​កាមេរ៉ា​របស់​ម៉ូដែល​នេះ?

ក្រុមហ៊ុន Nokia បានបញ្ជាក់ផងដែរថា ម៉ូដែលមួយនេះគឺផលិតឡើងដោតសំខានទៅលើការថតរូប ដូច្នេះ​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​និយម​ ប្រើកាមេរ៉ា​ទូរស័ព្ទក្នុងការថតរូបនោះគឺពិតជាពេញចិត្តតែម្តង៕

Facebook Notice for EU! You need to login to view and post FB Comments!