អាន គុណកូឡា គេអង្វរ​យក​សង្សារ​វិញ

ស្របពេលកំពុងមានវត្តមាននៅ​ក្នុងផលិតកម្ម សាន់ដេ ភាពយន្ត តារាចម្រៀងអាន គុណកូឡា ល្បីថា មានរឿង​ស្នេហាត្រីកោណក្រៅឆាក ដែលកើត​ជាមន្ទិលសម្រាប់ មហាជន ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ ។

ការបាត់វត្តមានរបស់ អាន គុណ​​​​ កូឡា ក្នុងផលិតកម្ម​​ Bigman Production ដោយ​គេមិន ដឹងថាអាន​ គុណ​កូឡា បន្សាត់អណ្តែតខ្លួន​ទៅ​ណា នឹង​ខាន​ឃើញ​តារារូប នេះ បង្ហាញខ្លួន នៅ​តាម​បណ្តាស្ថានីយ៍ ទូរទស្សន៍ផ្សេងៗ ដោយ​មិនដឹងមូលហេតុឡើយ។ ចូលមកដល់​ចុង ឆ្នាំ ២០១១ ជិតឈានឆ្នាំ​ ២០១២ ​គេ​ឃើញវត្តមានអាន គុណកូឡា បង្ហើរ​សំឡេង​នៅលើ​ ស៊ីឌី របស់ផលិតកម្ម សាន់ដេ​ ភាពយន្ត ។

នៅក្នុងផលិត សាន់ដេ មកទល់នឹង​ពេលនេះ អាន គុណកូឡា ច្រៀង​បាន​ ៤ បទ ហើយ ដែល​ ស្ថិត​ក្នុង​វីស៊ីឌី វ៉ុល ១០៨ រួម​មាន​បទ “ទឹកភ្នែកហូររួមគ្នា” ដែលតម្រូវឲ្យច្រៀង ជាមួយ​ នឹង​ស្រីស្រស់ សុខ ពិសី បទ”បើគ្មានគេ​បងនឹង​ស្រលាញ់អូន” បទ”សុំទោសដែល​ធ្វើឲ្យអូនខូចចិត្ត” និងបទ “សុខ​ៗគេ​សុំ​សង្សារវិញ​” ដែល​ជាបទ​ដែល​កំពុងទទួលបាន​ប្រជាប្រិយភាពពីមហាជន​ទាំង​ក្នុងប្រទេស និង ក្រៅ​ប្រទេសផងដែរ ។

ស្របពេលដែលសាងកេរ្តិ៍ឈ្មោះ​ ឡើង​ផលិតនៅក្នុងផលិត សាន់ដេ ស្រាប់ផ្ទុះ​ឡើង​នូវរឿង​រ៉ាវ​ស្នេហាត្រីកោណ ក្រៅឆាករបស់អាន គុណ កូឡា រហូត​ដល់​ថ្នាក់ បុរសដែល​ជា​សង្សារចាស់​មកអង្វរ​យកសង្សារវិញ ដែល​ធ្វើឲ្យតារាប្រចាំផលិតកម្ម មួយនេះខកចិត្ត ស្ទើរតែងើបមុខមិនរួច ។ ដែល​ធ្វើឲ្យ​កើត​បន្ទិលសង្ស័យសារជាថ្មី សម្រាប់ប្រិយមិត្ត ដែល​ធ្លាប់សរសើរតារារូបនេះ មិនធ្លាប់រងនូវរឿង​អា​ស្រូវ​តែ​ពេល​នេះ​ហេតុអ្វីក៏ដូច្នេះ ។

ជុំវិញនូវបញ្ហានេះដែរ ខាង​គេហទំព័រ​ ដំណឹង បានសូមជួប​ អាន គុណកូឡា តាមរយៈខ្សែ​ទូរសព្ទ​ ដើម្បី​ចង់ដឹងថា​រឿង​នេះ​ពិតដែរ​ឬទេ? ។​នៅ​ពេល​ដែល​ ខាង​ក្រុមការងារ​សួរពី​បញ្ហា​នេះ អាន គុណកូឡា សើច​ ដោយ​ប្រាប់មកវិញថា “វាមិនពិតទេបង ដែលថា​ខ្ញុំ​មាន​ស្នេហាក្រៅឆាក ឬ គេសុំអង្វរ​យកសង្សារ​វិញនោះ ” ​​។ ប៉ុន្តែ​បើសិន​ជាមានវិញ​នោះ​គឺ ស្នេហាមួយ​ដែល​កើត​ឡើង​តាមរយៈខ្សែ​វីដេអូខារ៉ាអូខេ នៅ​ក្នុងបទ “សុខៗ​​គេសុំសង្សារវិញ​” តែប៉ុណ្ណោះបង ។

អាន គុណកូឡា បាន​បន្តប្រាប់ទៀតថា ​“រឿងស្នេហា លោកមិនទាន់គិតគូរនោះទេ” ​អ្វីដែលសំខាន់​គឺកេរ្តិ៍ឈ្មោះ​លើ​ដងវិថី និងការសិក្សាតែ​ប៉ុណ្ណោះ ៕

អត្ថបទដោយៈ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!