ទីក្រុង Buenos Aires គឺជាតំបន់ទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាឲ្យមកកម្សាន្តជាច្រើនរូប។ សម្រាប់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តទីក្រុងមួយនេះគឺមានបំណងមកចង់ភ្លក់រសជាតិនៃម្ហូប ព្រោះថាទីក្រុងនេះពោរពេញដោយម្ហូបដែលមានឱរសជាតិ ម្យ៉ាងទៀតជាតំបន់ដែលគួរចង់ឲ្យដើរទិញទំនិញ និងមួយទៀតនោះគឺជាកន្លែងសម្រាប់កម្សាន្តនាពេលរាត្រី គឺជីវិតរាត្រីចរ។
សម្រាប់អ្នកដែលទើបនឹងរៀបការ និងសម្រាប់គួរស្វាមីភរិយាចំណាស់ បានមកកម្សាន្តនៅទីនេះ ដើម្បីសាងនូវភាពផ្នែមល្ហែម និងរំលឹកនូវអនុវស្សាវរីយ៍ដែលធ្លាប់បានសាងរួមគ្នា។
គួរបញ្ជាក់ផងដែរថា Buenos Aires គឺជារដ្ឋធានី និងជាទីក្រុងដែលធំជាងគេនៅប្រទេសអាសង់ទីន ហើយជាទីក្រុងជាលំដាប់ថ្នាក់ទី២ ដែលមានមនុស្សរស់នៅច្រើនក្នុងតំបន់អាមេរិកខាងត្បូង បន្ទាប់ពី សាវប៉ូឡូញ៕
Facebook Notice for EU! You need to login to view and post FB Comments!