ក្បាច់​រាំលើ​កង់រទេះ

ជិន លីតីង ​គឺ​ជាមនុស្ស​ម្នាក់​ដែល​គ្មាន​កាយសម្បទា​គ្រប់​គ្រាន់​ ហើយក៏​ជា​គ្រូ​ម្នាក់​ដែល​បង្ហាត់បង្រៀន​សិល្បៈរាំ​សម័យ​ទំនើប ចំ​ពោះ​អ្នក​ដែល​គ្មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ដូ​ចជា​រូប​គាត់ ដែល​សកម្ម​ភាព​ទាំង​នេះ ធ្វើ​ឡើង​នៅ​កណ្តាល់​ទីក្រុង ប៉ៃជីង កាលពីថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ ។

រយៈ​ពេល​ ២​ម៉ោង​ក្នុង​មួយសប្តាហ៍ ក្រុម​របស់​គាត់​ មានមនុស្ស​ ៤២ នាក់ដែល​ជា​អ្នករាំ ក្នុង​នោះ ស្រ្តី មាន ២៤ នាក់ ជាមួយនឹ​ងកាយសប្បទា​មិន​គ្រប់​គ្រាន់ ។ ភាគ​ច្រើន​អ្នកដែល​ចូលមករៀន មានអាយុ ចាប់ ពី ២១ ឆ្នាំ​ និង ៦២ ​ដែល​មក​ពីអង្ការ​ជាតិ នៃ​ក្រុម​អ្នក​រាំ​ដែល​គ្មា​ន​កាយ​សប្ប​ទា​គ្រប់​គ្រាន់ ការ​ប្រើ​ក្បាច់រាំ​នេះ ត្រូវ​អនុវត្តន៍​នៅ​លើ​កង់​រទេះ ធ្វើ​ឡើង​តាំងពី​ឆ្នាំ ២០០៩ មក​ម្លេះ ៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

ប្រភពៈ Chinadaily

Facebook Notice for EU! You need to login to view and post FB Comments!