ប្រវត្តិខ្លះរបស់​អ្នកស្រី ប៉ែន រ៉ន

ប៉ែន រ៉ន ជាអតីតតារាខ្មែរដ៏ពេញនិយមរបស់ប្រជាជនខ្មែរក្នុងទសវត្យរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ អ្នកស្រី​មានជោគជ័យ​ក្នុងវិស័យសិល្បៈ​តាំងពីដើមទស្សវត្សន៍៦០។ នៅពេលដែល​អ្នកស្រី​ចាប់ដៃគូច្រៀងជាមួយ​អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦ កិត្តិស័ព្ទរបស់អ្នកស្រី​កាន់តែល្បី។ អ្នកស្រី​មានកិត្តិស័ព្ទល្បី​ប្រដុំប្រសងជាមួយនឹង អ្នកស្រី រស់ សេរីសុទ្ឋា ដែលជាតារាចំរៀងស្រីដ៏ល្បីឈ្មោះនាពេលនោះដែរ។ គេមិនសូវបានដឹងអំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកស្រីទេ។ អ្នកស្រី​បានទទួលមរណៈភាពនៅក្នុងរបបខ្មែរក្រហម។

គូរ​រំលឹក​ផងដែរថា ក្នុងចំនោមបទចំរៀងរាប់រយបទ អ្នកស្រីក៏ជាអ្នកនិពន្ឋ និង ច្រៀងដោយខ្លួនឯង ឬ ជាមួយលោក ស៊ីន ស៊ីសាមុត និង​ អ្នកស្រី​ រស់សេរីសុទ្ឋា៕

នាំជូនដោយៈ បុរស​ដំណឹង

ប្រភពៈ wikipedia