អាង សូនីតា ភ្ជាប់​ពាក្យ​ហើយតែ​ គ្រួសារ​ខាងប្រុស​មិនពេញ​ចិត្ត​

តារា​សម្តែង អាង សូនីតា បន្ទាប់​ពីសារព័ត៌មាន​ជាច្រើន​បាន​បក​ស្រាយ​នូវ​ជីវភាព​គ្រួសា​រ​របស់​នាង​មិនស្ងប់​ផង អំពីបញ្ហា “ការ​បែ្រប្រួល​ជីវ​ភាព​គ្រួសារ រហ័សក្នុងការហក់​លោត​ចូលសិល្បៈ​ដែល​កើត​ជាមន្ទិលដល់មហាជនដោយ​ហក់ចាប់​យក​រថយន្ត​ទំនើបដែល​មានតម្លៃរហូត​ដល់​ រាប់​ម៉ឺនដុល្លា” ។

ស្រីស្រស់ អាងសូនីតា តារាវ័យក្មេង​ស្រករ​ក្រោយ  ដែល​ស្ថិត​ក្នុង​នាម​ជា​តារា​សម្តែង មួយ​ដូង​កំពុង​ទទួល​បាន​នូវ​ប្រ​ជា​ប្រិយ​ភាព ជា​ច្រើ​ន​តាមរយៈ​ការ​សម្តែង​កាយ​វិកាខារាអូខេ តាម​ផលិត​កម្មនានា ហើយក៏​មាន​វត្ត​មាន​សម្តែង​ក្នុង​ផលិត​កម្ម​ដែល​ធំ​ជាង​គេ​ក្នុង​ប្រទេ​ស​កម្ពុជា នោះ​គឺហង្ស​មាស ដែល​ជា​កន្លែង​មួយ​ធ្វើ​ឲ្យ អាង​ សូនីតា ទទួ​ល​ចំណាប់អារម្មណ៍ ពី ប្រិយ​មិត្ត​ និង​តាម​បណ្តា​ផលិត​កម្ម​ផ្សេង​ៗ ហៅ​ឲ្យ​ចូលសម្តែង​ខារាអូខេ ជាហូរហែរ ។

ទន្ទឹម​នឹងទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព​ពី​ការសម្តែង គួរ​សម នៅ​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​តារា​សម្តែង អាង សូនីតា ដែល​ជាពន្លក​សិល្បៈ​តំណាង ឲ្យខេត្ត​ ក្រចេះ រូប​នេះ មាន​វត្ត​មាន​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ បាយ័ន ក្នុង​សាច់​រឿង “ម្លប់​ឈើ​ផ្តើម​ស្នេហ៍” ដែល​តម្រូវ​ឲ្យ​នា​ងសម្តែង​ជា​តួ​ឯក​ផង​ដែរ។​បន្ទាប់​ពី​ជ្រោង​ចាប់​យក​ភាពល្បី​ល្បាញ​លើដងវិថី សិល្បៈ ម្លោះ​ហើយ អាង​ សូនីតា ក៏​ចាប់​ផ្តើមរន្ទឺ​ល្បី​នូវ​ពាក្យ​ចចាម​រាម​មួយទៀត ថា “អាង សូនីតា​ ភ្ជាប់​ពាក្យ​ហើយ​​តែ​ត្រូវ​គ្រួសារ​ខាង​ប្រុស​មិន​ពេញ​ចិត្ត” ​ដែល​ធ្វើ​ឲ្យ​មហាជន​ ងឿង​ឆ្ងល់ថា ហេតុ​អ្វី​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ដូ​ចគ្នា​ហេតុ​អ្វី ក៏​មិន​ដឹង ថានាង​រៀប​ការ​ ហើយ​ក៏​គ្មាន​សារព័ត៌មាន​ណាមួយចុះ​ពីនាង រៀបការណ៍ដូច​គ្នាផងដែរ ។

ជួ​ប​ជាមួយ​ស្រី​ស្រស់ តួឯក ក្នុង​រឿង “ម្លប់​ឈើ​ផ្តើម​ស្នេហ៍”របស់​ស្ថានីយ៍ទូរទស្សន៍​បានយ័ន​តាមខ្សែ​ទូរសព្ទ អាង​ សូនីតា បាន​ប្រាប់​ឲ្យដឹងថា “អា​រឿង​ ខ្ញុំ​ភ្ជាប់ពាក្យហើយ​ តែ​ត្រូវគ្រួសារខាង​ប្រុសមិនពេញ​ចិត្ត​នោះ​វា​មិន​មែន​ជា​រឿង​ពិត​ទេ​ បង ” ។ បើ​ខ្ញុំ​ភ្ជាប់ពាក្យ​ ឬ​រៀប​ការខ្ញុំ​ត្រូវ​តែ​ឲ្យ​មហា​ជនដឹង​នឹង​ប្រាប់ដល់​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ឲ្យ​ដឹង​ដូចគ្នា​ផងដែរ ។ នាង​​ខ្ញុំ​សូម​បញ្ជាក់​ប្រាប់ម្តង​ទៀតថា វា​មិន​មែន​ជា​រឿង​ ពិត​នោះ​ទេ តែបើ​មានមែន​គឺ​មាន​តែ​នៅ​ក្នុង​សាច់រឿង “ម្លប់​ឈើ​ផ្តើម​ស្នេហ៍តែប៉ុណ្ណោះ” ៕

អត្ថបទដោយៈ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!