កាលពីថ្ងៃទី ០១ ខែ មីនាកន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបាន ប្រារព្ធពិធីសម្ពោធទូរស័ព្ទប៊ូតុង Qwerty ដ៏ស្រស់ស្អាត ម៉ូដែល Nokia Asha 302 ជាទូរស័ព្ទដំណើរការលឿន និងផ្តល់ភាពងាយស្រួលជូនអ្នកប្រើប្រាស់ ជាពិសេសយុវវ័យដែលនិយម ទាក់ទងមិត្តភក្តិជាប្រចាំរៀងរាល់ថ្ងៃតាមរយៈហ្វេសប៊ុក អ៊ីមែល កម្មវិធីជជែក Whatsapp ឬ Messenger ដទៃទៀត ។

Nokia Asha 302 បំពាក់ទៅ ដោយអង្គចងចាំ(Processor) ទំហំរហូតដល់ 1 GHz ដែលកម្ររនឹងមាននៅក្នុងទូរស័ព្ទប្រភេទ QWERTY ទូទៅនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ។
លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជា និង ឡាវបានមានប្រសាសន៍បញ្ជាក់ថា”ក្រៅពីមានអង្គគណនាទំហំ 1GHz,Asha 302 គឺជាទូរស័ព្ទ 3.5G ដែលងាយស្រួលងាយប្រើប្រាស់ អ៊ីនធឺណេត ។គួបផ្សំជាមួយនឹងបច្ចេកវិទ្យាបង្រួម ទំហំទិន្នន័យនៃ Nokia Browser ទៀតនោះ ធ្វើឲ្យការប្រើប្រាស់ អ៊ីនធឺណេត និងការទាញ យកទិន្នន័យមកប្រើប្រាស់ ដំណើរការកាន់តែលឿន និងចំណាយកាន់តែតិច”។
លោក Jerry បានបញ្ជាក់ថា ៖”Nokia Asha 302 អាចភ្ជាប់អ៊ីនធឺណេត ដោយមិនប្រើខ្សែ(ឬនិយាយម្យ៉ាងទៀតថាវាមាន WiFi) ហើយមានកម្មវិធី Messenger ដ៏ ពេញនិយមមួយទៀតភ្ជាប់មកជាមួយស្រាប់គឺ Whatsapp។ប្រសិនបើអ្នកប្រើប្រាស់ ភ្ជាប់ទូរស័ព្ទដៃទៅនឹងអ៊ីនធឺណេតWiFi នោះការទំនាក់ទំនងគ្នាតាមរយៈ Chat,ផ្ញើរូបភាព ផ្ញើវីដេអូគ្លិប,ផ្ញើ File សំឡេងទៅវិញទៅមកជាមួយមិត្តភក្តិយ៉ាងសប្បាយ ដោយមិនបាច់ ចំណាយលើថ្លៃទិន្នន័យ” ។







លក្ខណៈពិសេសបន្ទាប់បន្សំផ្សេងៗទៀតនៃទូរស័ព្ទ Nokia Asha 302 រួមមានដូចជា៖ ម៉ាស៊ីនទំហំ ៣.២ មេហ្គាភិចសែល,មានប៊ូតុង Shortcut សម្រាប់ចុចភ្ជាប់អ៊ិនធឺណិត WiFi សម្រាប់ផ្ញើសារ ផ្ងើអ៊ីមែល និងសម្រាប់លេងហ្វេសប៊ុក ។វាមានបីព័ត៌គឺ ព័ត៌ប្រផេះចាស់ ពណ៌ស និងពណ៌ក្រហម ហើយនឹងមានដាក់លក់លើទីផ្សារចាប់ពីសប្រាហ៍ ទីពីរនៃខែ មីនានេះតទៅក្នុងតម្លៃលក់រាយប្រមាណ ១៥៥ ដុល្លារ ។