ពុំមាន iPad 3 64GB តែមាន iPad 2 8GB?

គ្រប់គ្នាបានដឹងថា iPad 3 នឹងចេញនូវថ្ងៃទី ៧ ខែនេះ ប៉ុន្តែអ្នកទាំងអស់គ្នា មានដឹងទេថា iPad 3 នឹងចេញប៉ុន្មានម៉ូដែល 8GB, 16GB,32GB និង 64GB?

យោងតាមប្រភពព័ត៌មានពី Digitimes បានឲ្យដឹងថា Apple គ្រោងនឹងចេញនូវ iPad 3 ពីរម៉ូដែល ដែលនៅក្នុងនោះមាន 16GB និង 32GB។

ព្រមជាមួយគ្នានោះ Apple នឹងចេញនូវ iPad 2 8GB ផងដែរ ដើម្បីធ្វើការប្រគួតប្រជែងជាមួយនឹង tablet PC ជាពិសេសគឺ Windows 8 tablet តែម្តង។

គួរបញ្ជាក់ផងដែរថា iPad 2 8GB នេះនឹងលក់ក្នុងតម្លៃថោកសមរម្យមួយ ប្រហែលជា ៣៩៩ ដុល្លារអាមេរិក។

តើហេតុអ្វីបានជា Apple មិនចេញ iPad 3 64GB បែបជាចេញ iPad 2 8GB ទៅវិញ?

Facebook Notice for EU! You need to login to view and post FB Comments!