ជេ បណ្តើរ​ នាងហានណា មកបាងកក

Jay Chou បាន​ធ្វើ​ដំណើរ​មក​ប្រទេសថៃ​ដោយ​ពាំនាំ​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​មក​ជាមួយដែរ នោះ​គឺនាង Hannah Quinlivan​ នឹង​តារាបង្ហាញ​ម៉ូត​វ័យ​ជំទង់​ដែល​គួរ​ឲ្យ​ស្រលាញ់ជា​ច្រើន​រួប ក៏​ធ្វើ​ដំណើរ​មក​ជាមួយនឹង​គ្នា​ដែរ ។

នេះ​ជាពេល​វេលា​មួយ​នៃ​គូស្នេហ៍​ទាំង​ពីរ​បាន​បណ្តើ​រ​គ្នា​មក​ទីក្រុង​ បាងកក ប្រទេសថៃ ដោយ​​នាំ​ម្តាយ​របស់ Jay មក​ជាមួយ ក្រុមរាំ Ice​ Cream​ ហើយ Hsiao Mai នឹង​តារាចម្រៀងសម្តែង Will Liu​ ហើយ​នឹង​ប្រពន្ឋ​របស់ Will ដែល​កំពុង​តែ​មានកំណើត​ថ្មីស្ថិត​ក្នុង​ផ្ទ​ផង​ដែរ ។

Jay និង Hannah បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​ប្រទេសថៃ​កាលពីព្រឹក​ថ្ងៃ ព្រហស្បតិ៍ ដោយ​មានពាក់ Mask​ បិទ​មុខ ​ផង​ដែរ។

នេះ​គឺ​ជា​វិស្សមកាលរបស់​គូ​ស្នេហ៍ទាំង​ពីរ ដែល​មាន​រយៈ​ពេល ៣ ខែ ដោយ​គេ​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង  ជប៉ុន នឹង​កន្លែង​ជា​ច្រើន​ទៀត​នៅតៃវ៉ាន់ ។

គូស្នេហ៍ទាំង​ពីរ​នាក់​នេះ ស្រលាញ់​គ្នាណាស់ ជាក់​ស្តែង Jay បាន​ទិញ​ទូក​ជិះ​កម្សាន្ត ឡាន​ដែល​មានដំបូល​អាច​ជិះ​បាន​គ្នា ៤ នាក់ យ៉ាងប្រណិត​ និង​ទិញ​ផ្ទះ​សម្រាប់​នាង​ផង​ដែរ ៕

ប្រែសម្រួលដោយៈ បុរសដំណឹង

ប្រភពៈ maydaily

Facebook Notice for EU! You need to login to view and post FB Comments!