ខណ្ឌ​ទួលគោក និង​ខណ្ឌប្រាំពីរមករា ចុះ​រៀបចំសណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ

នៅ​ព្រឹកថ្ងៃ ទី​ ៣ ខែ កុម្ភៈ ឆ្នាំ​ ២០១២ វេលា​ម៉ោង ៩ ព្រឹកនេះ កម្លាំង​សម្ថកិច្ច ផ្នែក​សណ្តាប់​ធ្លាប់ខណ្ឌ ទួលគោក និង ខណ្ឌ​ប្រាំ​ពីរ​មករា បានចុះ​ធ្វើការរៀបចំ​សណ្តាប់ធ្នាប់នៅ​តាម​ដង​ផ្លូវ ។

ក្រោមបញ្ជា​ពី​ ឯកឧត្តម កែប ជុតិមា ចាហ្វាយ​ក្រុងនៃ​រាជ​ធានី​ភ្នំពេញ​ បាន​បង្គាប់​បញ្ជា​ឲ្យ​ខណ្ឌ​ទាំង​អស់​នៅ​ក្នុង​រាជ​ធានី រៀបចំសណ្តាប់​ធ្នាប់តាម​ដងផ្លូវ​នានា ឲ្យ​​មានសោភ័ណភាព​ឡើង​វិញ ​ដូច​ជា​ការចត​ឡើង​លើ​ចិញ្ជើម​ផ្លូវ ​ត្រូវ​ធ្វើ​ការផាក់ពិន័យជា​ទឹក​ប្រាក់​តាមទំហំ​ដែលបាន​កំណត់ ។ម្យ៉ាងវិញ​ទៀត​ចំពោះ ការ​ឃោសនា ជា​ខិតបណ្ណ ដែល​បិទនៅ​លើសសរ​ដង​គោម​តាម​ផ្លូវ ក៏​ត្រូវ​បក​ចេញ​ដែរ​ដែល​ជា​មូលហេតុ​មួយដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សោភណ័ភាព​ទីសាធារណៈ​ទីក្រុង ។

ស្រ្តី​ម្នាក់​នៅក្នុងខណ្ឌ ប្រាំ​ពីរមករា ​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​ប្រាប់​គេហំព័រ​ ដំណឹង ថា ”​គាត់មាន​ភាព​សប្បាយ​រីករាយ​ណាស់​នៅ​ពេល​ដែល​សលាក្រុង​រាជធានី​ចាត់​វិធានកា​រ​យ៉ា​ងតឹងរឹ​ង​យ៉ាង​នេះ ដើម្បី​ជា​ចំណែក​ក្នុងការកកស្ទះធ្វើ​ដំណើរដល់​វប្រជា​ពលរដ្ឋ​ក្នុង​ក្រុងទាំងមូល និង​សោភ័ណភាព​ក្រុង ”។

អត្ថបទដោយៈ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!