នាយពាក់មី ភាពល្បីល្បាញផ្ញើ លើអ្នកសារព័ត៌មាន

នាយ​ពាក់មី តារាកំប្លែង​ដែលកំពុងទទួលបាន​នូវ​ប្រជា​ប្រិយភាព​ ពី​សំណាក់​ប្រិយមិត្ត​គ្រប់​ស្រទាប​វណ្ណៈ  មិនថា​អ្នកក្រុង អ្នកផ្សា ឬ​អ្នក​ចំការនោះ ទេ រៀង​រាល់ថ្ងៃ សៅរ៌​ឡើង​ពិត​ជា​ចង់​សើច​ តាម​ដាន​នូវ​កំប្លែង​នាយ​ ពាក់មី ដែល​ដឹក​នាំ​សម្តែង​ដោយ លោក សុវណ្ណរិទ្ឋី ហៅលោកថា វិចទ័រ ។

នៅ​ថ្ងៃទី ០១ ខែ មីនា នៅ​ឯ​សណ្ណាគារណាហ្គាវើល ក្នុងកម្មវិធីសម្ពោធនូវម៉ូដែលថ្មី របស់ Nokia ដោយ​នាយ​ពាក់មី ចាប់ដៃ​គូ​ជាមួយនឹង កញ្ញា ជីជី ធ្វើ​ជា​ពិធីករ​ក្នុងកម្មវិធីសម្ពោធនេះ នាយ​ពាក់​មី​ បាន​និយាយថា “ភាពល្បីល្បាញ​របស់តារា​គ្រប់​រូប​គឺ​អាស្រ័យ​លើ អ្នកសារព័ត៌មាន បើ​គាត់​ចង់​ឲ្យ​ល្អ​គឺ​ល្អ​ហើយ​ តែ​បើ​គាត់​ចង់​ឲ្យ​អាក្រក់​គឺ​អាក្រក់​តែ​ម្តង” ។ មាន​អ្នកវិភាគ​ជា​ច្រើន បាន​ចាប់​អារម្មណ៍​នូវ​សម្តី​ដែល​នាយ​ពាក់​មី​បាននិយាយ នៅ​ក្នុងកម្មវិធីសម្ពោធ​នូវផលិត​ផល​ថ្មីរបស់ Nokia​ នេះ  ។

អ្នកសារព័ត៌មាន​នៅ​ក្នុងកម្មវិធីសម្ពោធ នេះ ភាគ​ច្រើន​មិន​បាន​គាំទ្រ លើ​សម្តី​របស់នាយ​ពាក់មី និយាយដូចខាង​លើ​នោះ​ឡើយ គ្មានអ្នកណា​អង្គុយតែមូលបង្កាច​គេ​នោះ​ទេ បើសិន​ជា​យើង​មិនធ្វើខុស​ក៏​គេ​ មិនចុះដែរ មានពេលខ្លះ តារា​ខ្លះ​សុំឲ្យគេចុះមូលបង្កាច​ក៏​មានដែរ ដើម្បី​លើក​នូវភាព​ល្បីល្បាញ​ឡើងវិញ នេះបើ​សម្តី​អ្នកសារព័ត៌មាន​ម្នាក់​បាន​និយាយ​នៅ​ក្នុង​កម្មវិធី បើកសម្ពោធនូវផលិតផលថ្មី​នេះ។

គួរ​រំលឹកផងដែរថា នាយ​ពាក់មី​គឺ​ជាពន្លក​តារា​កំប្លែង​ដែល​មានកំណើត​ដើមទង​ចេញពីកម្មករ​សំណង ហើយ​លោកបាន​ចូលប្រឡូកសិល្បៈ​តាមរយៈ​ការប្រឡង​ជ្រើសរើស​តារាកំប្លែងនៅ​ស្ថានីយ៍ទូរ​ទស្សន៍ CTN ហើយ​ក៏ជា​ខណៈ​មួយ​ដែល​ធ្វើឲ្យ​លោក​មានភាពល្បីល្បាញ​នឹង ជីវភាព​គ្រួសារកាន់តែ​មាន​ភាពធូរ​ធារ​ជាង​មុន ដោយ​ហក់មកជិះឡាន ដែល​មើល​ទៅ ខុស​ពីនាយ​ពាក់មី ប៉ុន្មាន​ឆ្នាំមុន ដែល​មិនមែន​ជាអ្នកកំប្លែង ៕

អត្ថបទដោយៈ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!