ចំណីអាហារ​ប្រអប់​ អាច​ធ្វើឱ្យ​ប្រែប្រួល​ភេទ​

ចំណីអាហារ​ក្នុង​ប្រអប់​សំណប៉ាហាំងដូចជា​សាច់​ប្រអប់​ប៉ាតេ​, ​គ្រាប់សណ្តែក​, ភេសជ្ជៈ​មាន​ហ្គាស​…​ផ្ទុក​បរិមាណ​សារ​ជាតិគីមី Bisphenol-A (BPA) ខ្ពស់ជាង​១.០០០​ដងប្រៀប​នឹង​ចំណីអាហារ​ស្រស់​, នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​មួយ។សារជាតិ​គី​មីនេះតាំងពី​យូរ​មក​ហើយ​ត្រូវបាន​ចាត់ទុក​ថា​ពាក់ព័ន្ធ​ដល់​ជំងឺមហារីក​និង​ធ្វើឱ្យ​ល្អៀង​ភេទ។​

​    ​BPA តាំងពីដើម​មក​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​ស្រទាប់​ទ្រាប់​ក្នុង​ប្រអប់​សំណប៉ាហាំងក៏​ដូច​ក្នុង​ប្រអប់​ធ្វើ​ពី​ជ័រ​រឹងដូចជា​ដប​ដាក់​ទឹកប្រអប់​ដាក់​ចំណីអាហារ​, ផ្លែឈើ​…​។វា​ត្រូវ​បាន​រកឃើញថាមាន​ពាក់ព័ន្ធ​ដល់​ការ​គ្មាន​កូន​នៅ​បុរស​, ភាពមិនប្រក្រតី​នៃ​អារម្មណ៍​និងសកម្មភាព​នៅ​យុវនារី​ព្រមទាំង​ការកើនឡើង​ជំងឺ​បេះដូង​, កកឈាម​ខួរក្បាល, ទឹកនោម​ផ្អែម។​
​    ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហា​វិទ្យា Harvard  (​អាមេរិក​) បាន​ចែកមនុស្ស​៧៥​នាក់​ទៅ​ជា​២​ក្រុមដោយ​សំណូមពរ​ក្រុមទី​​១​ទទួលទាន​ស៊ុប​ដាក់ក្នុង​ប្រអប់​សំណប៉ាហាំង​ក្នុង​រយៈពេល៥​ថ្ងៃ។​ក្រុមទី​២​ទទួលទាន​ស៊ុប​ក្នុង​ប្រអប់ពុំ​មាន​សំណប៉ាហាំង។ក្រោយពីរ​ថ្ងៃ​សម្រាក​កណ្តាល​ទីអាហារប័ណ្ណ​នេះត្រូវបាន​កែប្រែ​ផ្លាស់ប្តូរ។​
​    ​លទ្ធផល​បង្ហាញ​ថាអ្នក​ទទួល​ទាន​អាហារ​ដូច្នេះ​ក្នុង​រយៈពេល​៥​ថ្ងៃជាប់​គ្នា​មាន​បរិមាណ BPA ក្នុង​ទឹកនោម​កើនឡើង​១.២០០​ភាគរយ។​
​     ​Jenny Carwile ប្រធាន​ក្រុម​ស្រាវជ្រាវ​ឱ្យ​ដឹងថា “​យើងខ្ញុំ​បាន​ដឹងថាការ​ទទួលទាន​អាហារ​ឬ​ភេសជ្ជៈ​ដាក់​ក្នុង​ប្រអប់​ជ័រ​រឹងអាច​ធ្វើឱ្យ​កើន​បរិមាណ BPA ក្នុង​ឈាម។​ការស្រាវជ្រាវ​នេះ​បង្ហាញថាប្រអប់​សំណ ប៉ាហាំង​អាចមាន​គ្រោះថ្នាក់​ជាងនេះទៅទៀតពិសេស​ដោយសារ​វា​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​” ។​
​    ​ពួក​ជំនាញការ​ក៏​ទូន្មាន​ដល់​អ្នក​ចូល​ចិត្ត​របស់​ប្រអប់គួរ​ជ្រើសរើសអាហារ​ស្រស់ៗក្នុង​ពេល​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​ស៊ីជម្រៅ​ជាង។​
​    ​ការស្រាវជ្រាវ​មួយ​ផ្សេងទៀតប្រកាស​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រនៅ​វិទ្យាស្ថាន Silent Spring  រដ្ឋម៉ាស​ជូ​សេត​ (​អាមេរិក​) ​កាលពីដើមឆ្នាំនេះ​ក៏​បង្ហាញថាពេល​ដកចេញ​សមាសធាតុ​របស់​ប្រអប់​និង​ចំណី​អាហា​រដាក់ក្នុង​ប្រអប់​ជ័រ​ពី​របប​ទទួល​ទាន​របស់៥​គ្រួសារ​ក្នុង​រយៈពេល​៣​ថ្ងៃ​នោះ​បរិមាណ BPA វាស់​បាន​ក្នុង​ឈាម​របស់​ពួកគេ​ថយចុះ​យ៉ាង​ច្រើន៕

 

Facebook Notice for EU! You need to login to view and post FB Comments!