តារាសម្តែងស្រី Jun Ji Hyun ចូល​រោងការ​

 

កំពូល​តួ​សម្តែង​ស្រី ជុន ជី ហ៊ុន (Jun Ji Hyun) ដែល​​ត្រូវគេស្គាល់​ផងដែរ​ជា ជៀន​ណា ជុន នឹង​រៀបការ​ជាមួយ​អ្នកជំនួញ​ម្នាក់​នៅក្នុង​ខែមិថុនា​។​

​​ភ្នាក់ងារ​របស់ ជុន បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុនថា តួ​សម្តែង​ស្រី​រូបនេះ​នឹង​រៀបការ​នៅ​ថ្ងៃទី​២ ខែមិថុនា នៅឯ​សណ្ឋាគារ​ស៊ី​ឡា នៅក្នុង​សង្កាត់​ចាង​ជុង​ដុង ភាគ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ជាមួយ​បុរស​ម្នាក់​ដែលមាន​ឈ្មោះថា ច​យ ជុន​ហែក។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែមទៀតថា ជុន នឹង​បន្ត​អាជីព​សម្តែង​របស់​នាង​បន្ទាប់ពី​អាពាហ៍ពិពាហ៍​នេះ​។​

​យោងតាម​របាយការណ៍​ឲ្យ​ដឹងថា ច​យ គឺជា​ចៅទួត​អ្នក​ច្នៃ​ម៉ូត លី យុង​ហ៊ី​។ គាត់​មាន​អាយុ​ដូចគ្នា​នឹង ជុន វ័យ​៣១​ឆ្នាំ ហើយ​នាពេល​បច្ចុប្បន្ន​កំពុងធ្វើកា​រ​នៅឯ​ធនាគារ​របស់​អាមេរិក​មួយ​។ អ្នក​ទាំង​ពីរបាន​ស្គាល់គ្នា​ចាប់តាំងពី​ពួកគេ​ឈានចូល​អាយុ​២០​ឆ្នាំ និង​ទើបតែ​បានចាប់ផ្តើម​ណាត់ជួប​ទាក់ទង​គ្នា​ប្រហែល​រយៈពេល​មួយឆ្នាំ​ កន្លងទៅនេះ​។​

​​ពាក្យ​ច​ចាម​អារ៉ាម​បាន​ផ្សព្វផ្សាយ​ថា អ្នក​ទាំងពីរ​នឹង​រៀបការ​ឆាប់ៗ​នេះ​ បន្ទាប់ពី​ព័ត៌មានបាន​លេចឮ​នៅក្នុង​ខែធ្នូ​ថា ពួកគេ​កំពុង​ណាត់ជួប​ទាក់ទង​គ្នា​។​

​​អនាគត​ម្តាយក្មេក​របស់ ជុន ដែល​ជា​អ្នកច្នៃ​ម៉ូត លី ជែង​វូ ដ៏​ល្បីល្បាញ​ម្នាក់​ផងដែរ ត្រូវបាន​គេ​ដឹងថា​បាន​ណែនាំ ជុន ដល់​ពួក​មិត្តភក្តិ​កាលពីពេល​ថ្មីៗ​នេះ​ថា​ជា​អនាគត​កូនប្រសា​ស្រី​។ ទីភ្នាក់ងារ​របស់ ជុន បាន​បដិសេធ​ពាក្យ​ច​ចាម​អារ៉ាម​នេះ រហូតមកដល់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​។

​​ជុន ដែល​បានចាប់ផ្តើម​អាជីព​ជា​លើកដំបូង​របស់​នាង​ក្នុង​ឆ្នាំ​១៩៩៧ ជា​តារា​បង្ហាញ​ម៉ូត បាន​បង្កើន​កេរ្តិ៍ឈ្មោះ​បន្ទាប់ពី​ខ្សែ​ភាពយន្ត​ឆ្នាំ​២០០១​ដែល​ទទួលបាន​ ជោគជ័យ​ល្អ​បំផុត​រឿង “My Sassy Girl”​។​

​​នាង​បាន​សម្តែង​ភាពយន្ត​និយាយ​ភាសា​អង់គ្លេស​របស់​នាង​ជា​លើកដំបូង​ នៅក្នុង​រឿង “Blood: The Last Vampire” ហើយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ដើរតួ​សម្តែង​នៅក្នុង​រឿង “Snow Flower and the Secret Fan” ជាមួយ​តារា​ហូលីវូដ ហុក ជែក​មែន (Hugh Jackman) និង​កំពូល​តួ​សម្តែង​ស្រី​ជនជាតិ​ចិន ហ្សា​ង ហ្ស៊ី​យី៕ឈាមត្រជាក់

 

Facebook Notice for EU! You need to login to view and post FB Comments!