Stefanie Sun ដួលរអិល​លើ​ឆាក

Stefanie Sun បានរលំ និង​រអិលដួលពីកៅអី នៅ​ពេល​ដែលនាងសម្តែង​តន្ត្រីនៅ​ទីក្រុង​ហុងកុង កាលពីថ្ងៃ សៅរ៍​ កន្លងមក​នេះ ។

មូលហេតុ​ដែល​ធ្វើឲ្យនាង​ដួល​ដោយ​សា​រ​​ខោ​អាវ​ដែល​នា​ងស្លៀក​ពាក់​ និង​ទ្រនាប់ជើ​ងដែល​មានកម្ពស់​រហូតដល់ ៦ អ៊ីញ ដែល​ធ្វើ​ឲ្យរូប​នាង​ភ្លាត់​ជើង​រអិល​ដួ​ល​តែ​ម្តង ។

ខណៈ​នោះ​ជំនួយការ​នៃ​ការរៀបចំប្រគុំតន្ត្រី បាន​ជួយ​យ៉ាង​ប្រញាប់​ពី​ស្ថា​ន​ភាពនេះ ។

ជា​សំណាង​ល្អ​ចំពោះ​ហេតុ​ការណ៍​ មិន​បាន​ធ្វើ​ឲ្យតារា​រូប នេះមិនទទួលរង​នូវ​ការ​ឈឺ​ចាប់ និង​អាចបន្ត​ច្រៀង​ជា​ធម្មតា​ឡើង​វិញ ។​ ចន្លោះ​ពេលដែល​នាងអង្គុយ​នៅលើ​កៅអី ហើយ​ឡើង​ចម្រៀង​ហេតុ​ការណ៍​នេះ​ក៏​កើត​ឡើង​តែម្តង ។បន្ទាប់ពី​នោះ​ជំនួយការផលិត​ និង​រៀបចំ​កម្មវធី​បាន​ធ្វើការបិទបាំង​នូវ​ហេតុ​ការណ៍នេះ តែម្តង ។

ក្នុង​រយៈ​​ពេល ១០ នាទី ក្រោយ Stefanie ​បានឆ្លើយ​តប​ជាមួយនឹង​អ្នកសារព័ត៌មានថា “​នាង​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​ទាំង​អស់ ប៉ុន្តែ​ដូច​ជា​មាន​ការ​ភ័យ​ខ្លាច​តិច​តូច​ដែរ ” ៕​

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

ប្រភពៈ maydaily

Facebook Notice for EU! You need to login to view and post FB Comments!