រក​ឃើញ​សាកសពទារក​ អាយុកាល​១០​ឆ្នាំ​​ ​មិន​រលាយ​

តាម​ប្រភព​គេហទំព័រ​សារព័ត៌មាន​ថៃ​ ​បាន​ឲ្យ​​ដឹង​ថា​ ក្រោយ​ពេល​ក្រុម​មូលនិធិ​មនុស្សធម៌​របស់​អ្នក​ជាប់​ខ្សែស្រឡាយ​ចិន​នៅក្នុង​ ស្រុក​មឿង​​ ខេត្ត​នគររាជ​សីមា​​ ប្រទេស​ថៃ ​ធ្វើ​ការ​ជីក​គាត់​សព​ ដែល​គ្មាន​សាច់ញាតិ​នៅ​ទីលាន​បញ្ចុះ​សព​មួយ​កន្លែង​ក្នុង​ខេត្ត​ខាងលើ ​ដោយ​បាន​រក​ឃើញ​សព​ទារក​មួយ​ដែល​ត្រូវ​បាន​គេ​កប់​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ ​​មិន​រលាយ។​

ប្រភពព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ទីលាន​បញ្ចុះសព​ខាង​លើនេះ​មាន​ផ្នូរ​សព​គ្មាន​សាច់ញាតិ​ទាំង​អស់​ជាង​ ១២០០ ហើយ​សព​ទារក​ចម្លែក​ដែល​គេ​បាន​ជីក​រក​ឃើញ​នេះ​គឺ ក្រោយពេល​ជីក​បាន៤ថ្ងៃ ក្នុង​គម្រោង៦៤ថ្ងៃ របស់​មូលនិធិ សប្បុរសធម៌​ខាងលើ។ សព​ទារក​នោះ​គេ​ជីក​រក​ឃើញ​ក្នុង​រណ្ដៅ​ទី៧២៩ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា សព​ទារក​ចម្លែក​មាន​លក្ខណៈ​អាវៈ​ជីវៈ​គ្រប់គ្រាន់ ក៏ប៉ុន្តែ​មាន​ប្រវែង១០ទៅ១៣សង់ទីម៉ែត្រ ហើយ​ក្រណាត់​ដែល​គេ​រុំ​ស្រោប​ត្រូវ​បាន​រលាយ​អស់​សល់​តែ​តួ​ទារក​ទទេ។

ប្រភពព័ត៌មាន​ឲ្យ​ដឹងថា សព​ដែល​គេ​ជីក​បាន​នឹង​នាំទៅ​ដុត​ដើម្បី​ឧទ្ទិស​កុសល ដោយឡែក​សម្រាប់​ទារក​រិញ​គេ​អាច​រក្សាទុក​ក្នុងករណី​ពិសេស ដើម្បី​ឲ្យ​អ្នកស្រុក​បាន​មើល​មួយ​រយៈ​សិន។ បើ​តាម​បុគ្គលិក​នៅក្នុង​មូលនិធិ​បាន​ឲ្យ​ដឹង​ថា អាច​នឹង​ជួប​ប្រទះឃើញ​លក្ខណៈ​ដូច​ទារក​នេះ​ជាច្រើន​ទៀត​ព្រោះ​នៅ​សល់តែ​ ជាង១០០០ផ្នូរ​ទៀត​ឯណោះ​ដែល​គេ​មិន​ទាន់បាន​ជីក។​

ប្រភពព័ត៌មាន​ចុងក្រោយ​បាន​បន្ថែម​ទៀតថា មាន​អ្នក​ងប់ងុល​ទៅ​នឹង​លេខ​សំណាង​បាន​កត់ត្រា​លេខ​រណ្ដៅ​ផ្នូរ​របស់​ទារក​ ចម្លែក​យក​ទៅ​ផ្សងសំណាង​ផងដែរ៕

Facebook Notice for EU! You need to login to view and post FB Comments!