ឥណ្ឌាបង្ហាញ Tablets ពីរម៉ូដែល

មិនមែនមានតែនៅអឺរ៉ុប ចិន នោះទេ ដែលពេញនិយមក្នុងការប្រើប្រាស់នូវឧបករណ៍ tablets នោះ សូម្បី​តែ​នៅ​ប្រទេស​ឥណ្ឌា​ក៏​មាន​ការ​ពេញ​និយម​ប្រើ tablets ផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Mangal Electronics បានប្រកាសបង្ហាញនូវ tablets ចំនួនពីរគឺ MyPad និង YUP ទៅកាន់ទីផ្សារក្នុងស្រុកឥណ្ឌា។ MyPad និង YUP ប្រើនូវប្រព័ន្ធដំណើរការ 2.3.1 និង 3.0 Android OS។ MyPad មាននូវអេក្រង់ទំហំ ៧ អ៊ីង ចំណែក YUP មានអេក្រង់ 10.2 អ៊ីង។

ទាំងពីរម៉ូដែលនេះមាននូវអង្គប្រតិបត្តិ 1GBz ជាពិសេសមាននូវកម្មវិធី MS Word, Excel, PowerPoint និងមាននូវកាមេរ៉ាមុខ សម្រាប់​ប្រើ​ប្រាស់​​ជាមួយនឹង Skype ឬកម្មវិធីផ្សេងៗ។ សម្រាប់ការកុម្ម៉ង់ទិញតាមរយៈអ៊ីន សូមចូលទៅកាន់អាសយដ្ឋាន www.mangal.com