តារាសម្តែង Karena Lam នាម​ជា​អ្នកម្តាយ​ដ៏ល្អ

តារា​សម្តែង Karena Lam បា​ន​យក​កូន​ស្រី​របស់នាង ឈ្មោះ Kala ជូន​ទៅ​សិក្សា​នៅ​សាលា​មត្តេយ្យ​ដែល​ល្បី​​ឈ្មោះ​ជាង​គេនៅ​ទីក្រុង​ហុងកុង ឈ្មោះ Victoria International Nursery ​ដែល​យើ​ង​បាន​ធ្វើ​បទសម្ភាសន៍កាល​ពី​ថ្ងៃ សៅរ៍ កន្លងមក​នេះ ។

សាលា​ឯក​ជន​ដែល​សម្បូរណ៍ ទៅ​ដោយ​អ្នកមា​ន​ភោ​គទ្រព្យ ​នាំ​កូន​មក​សិក្សានៅ​សាលានេះ ។ សាលា​ឯក​ជន​មួយនេះ រួម​មាន​សិស្ស​ម្នាក់​ដែល​ជា​ចៅ​អ្នក​មាន​បំផុត​ប្រចាំតំបន់ អាស៊ី គឺ លោក Li Ka –Shing និងកូន​ស្រីរបស់​មហាសេដ្ឋី Joseph Lau ផងដែរ ។

Kayla ​ដែ​ល​ទើប​តែ​មាន​អាយុ ១ ឆ្នាំ កន្លះ បាន​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម ក្នុងកំឡុង​ធ្វើបទសម្ភាសន៍រយៈ​ពេល ២០ នាទី និង​ស្តាប់នូវ​រឿង​រ៉ាវ​ដែល​គ្រូ​បាន​ប្រាប់ចំពោះ​រូបគេ ។

អ្នកស្រី Karean បាន​រៀបការជាមួយអ្នក​ដឹកនាំកម្មវិធី គឺ លោក Steve Yuen នៅ ប្រទេសកាណាដា កាល​ពី​  ខែ មិថុនា​ ឆ្នាំ ២០១០ ហើយ​បាន​ផ្តល់​តំណក់​ឈាម​មួយ​នេះ នៅខែ តុលា ក្នុងឆ្នាំ​ដដែលនេះ ។

Kerena Lam គឺ​ជា​អ្នកម្តាយ​មួយរូប ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​កូន​ស្រី​តូច​របស់​នាង ៕

ប្រែសម្រួលដោយៈ បុរស​ដំណឹង

ប្រភពៈ maydaily