ភរិយារបស់សមាជិក​ក្រុម ​Backstreet ​Boys ​បាន​បាត់​គ្រឿង​អលង្ការ

មានហេតុការអាក្រក់មួយបានកើតឡើងចំពោះសមាជិកក្រុមចម្រៀង Backstreet Boys គឺលោក Brian Littrell ដោយ​សារ​តែ​លោក​និង​ភរិយា​​បានបាត់នូវគ្រឿងអលង្ការក្នុងបន្ទប់នៅក្នុងសណ្ឋាគារ Stone Mountain Hotel។ តាមការរបាយការណ៍ដែលលោក Brian Littrell បានប្រាប់ទៅប៉ូលិស គ្រឿងអលង្ការ​មានតម្លៃ 120,000 ដុល្លារអាមេរិក។

លោក Brain បានប្រាប់ទៅភ្នាក់ងារ WSB-TV ថា ពួកគាត់បានចេញពីសណ្ឋាគារ ដោយប្រពន្ធរបស់គាត់​បាន​ទុក​នូវ​គ្រឿង​អលង្ការ​នៅ​ក្នុង​តុតូច​នៅក្បែរគ្រែដេកក្នុងបន្ទប់សណ្ឋាគារ ហើយពេលគាត់ត្រឡប់មក​វិញ ស្រាប់តែបាត់តែម្តង។ នៅ​ក្នុង​នោះ​មិន​មែន​មាន​តែ​គ្រឿង​អលង្ការ​ដែល​មានតម្លៃ 120,000 ដុលា្លរអាមេរិកនោះទេ ថែមទាំងមានជញ្ជៀនដែលមានតម្លៃ 110,000 ដុល្លារអាមេរិក ផងដែរ។ ក្រោយពីកើត​នូវ​ព្រឹត្តិការណ៍នេះឡើង ក្រុមភ្នាក់ងារប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕