ស្រ្តី​មានសាក់​ច្រើន​ជាងបុរស នេះ​បើតាម​ការស្ទាបស្ទង់

Evan Rachel Wood ដែល​ជា​តារាសម្តែង​ និង​ជាតារា​ចម្រៀង​របស់​សហរដ្ឋ​អាមេរិក នាង​ចាប់ផ្តើម​អាជីព​របស់នាង នៅ​ឆ្នាំ ១៩៩០ ។​មក​ទល់​នឹង​ពេល​នេះ តារាមួយដួង​នេះមា​ន​អាយុ ២៤ ឆ្នាំ ។

នៅ​ពេល​ថ្មីៗ​កន្លងមក​នេះ តាម​គេហទំព័របរទេសមួយ​បានចុះ​ផ្សាយ​ពី សកម្មភាព​ចូលរួម​របស់នាង នៅ​ក្នុងកម្មវិធី “Choice Awards”  បានចុះ​ផ្សាយ​ពី​ស្នាមសាក់​របស់នាងផ្នែកខាង​ក្រោម កញ្ជឹងក ដោយ​សរសេរថា “All that we see or seem is but adream Within a dream”​ ​។

សាក់​គឺជា ចំណុច​មួយ​ដែល​ជន​បរទេស​ចូលចិត្ត​ ជា​ពិសេស​នោះ​គឺ ពួកតារា​ដែលនិយម​លេង​ខ្លួន តុប​តែង​កាយ ដែល​វា​ជា​ជ្រុង​មួយសម្រាប់លើកកម្ពស់​នូវកេរ្តិ៍ឈ្មោះ ក្នុងពិភពសិល្បៈ  ហើយ​ភាគ​ច្រើន​តាម​ការស្រាវ​ជ្រាវ ស្ទាបស្ទង់​គេសង្កេត​ឃើញស្រ្តី​មា​ន​សាក់​ច្រើន​ជាងបុរស​ ដែលស្រ្ត មានរហូតដល់ ៥៩ ភាគរយ​ និងបុរស ចំនួន តែ ៤១ ភាគរយតែប៉ុណ្ណោះ។ ម្លោះ​ហើយបាន​ជា​ក្រុមការងារ គេហទំព័រ ដំណឹង សូមលើក​យក​ស្នាមសាក់​របស់ តារាមួយដួងនេះ ក៏ដូចជាស្រ្តីដែល​រស់នៅ​សហរដ្ឋ​អាមេរិក មក​បង្ហាញ​ប្រិយមិត្ត ៕

ប្រែសម្រួលដោយៈ បុរសដំណឹង

ប្រភពៈtimeslive