ក្នុងមួយថ្ងៃៗចំនួននៃការទាញយកកម្មវិធីពី​​ Nokia Store មានរហូតដល់ទៅ ១៣ លានដង

យោងតាមព័ត៌មានចេញផ្សាយដោយក្រុមហ៊ុន Nokia បានបញ្ជាក់ថាផ្សារផ្គត់ផ្គង់កម្មវិធីទូរស័ព្ទរបស់ Nokia ឬ «Nokia Store»ទទួលបានការចូលទៅដោនឡូដ ប្រមាណ ១៣ លានដងក្នុងមួយថ្ងៃៗនាពេលបច្ចុប្បន្ននេះ ដែលក្នុងនោះចំនួននៃការដោនឡូដប្រមាណជាង ៣០% គឺបានមកពីទូរស័ព្ទNokia ប្រភេទ S40។

ប្រភពដដែលក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមកម្មវិធីប្រមាណជាង ១០០.០០០ (មួយរយពាន់) កម្មវិធីនៅក្នុងNokia Store,កម្មវិធីលំដាប់កំពូលចំនួន ៥ ប្រចាំឆ្នាំ ២០១១ ដែលត្រូវអតិថិជនដោន ឡូដយកទៅប្រើច្រើនលើសលប់នោះគឺ ៖ Facebook Chat, eBuddy Messenger, WhatsApp Messenger, High Speed 3D Games, Skype។

ចំណែកឯផលិតផល Nokia ដែលត្រូវអតិថិជនប្រើប្រាស់ដើម្បីដោនឡូដកម្មវិធីពី Nokia Store ប្រចាំឆ្នាំ ២០១១ នោះគឺ Nokia N8, Nokia XPRESS MUSIC, Nokia 5233, Nokia 5230, Nokia C3-00៕

អត្ថបទក្រុមហ៊ុន Nokia

Facebook Notice for EU! You need to login to view and post FB Comments!