ម្តាយរបស់ Justin Bieber កំពុង​សរសេរ​សៀវភៅ​ប្រវត្តិ​ផ្ទាល់​ខ្លួន

ថ្មីៗនេះអ្នកស្រី Pattie Mallette ដែលត្រូវជាម្តាយរបស់តារាចម្រៀងវ័យក្មេងដែលទើបគ្រប់អាយុកាលពីសប្តាហ៍មុននេះគឺ Justin Bieber បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយនឹង Revell ក្នុងការសរសេរនូវ​សៀវភៅដែលនិយាយពីប្រវត្តរបស់អ្នកស្រីផ្ទាល់។ សៀវភៅ​ដែលអ្នកស្រី Mattie Mallette កំពុង​សរសេរនោះគឺមានចំណងជើងថា “Nowhere But Up:The Story of Justin Bieber’s Mom” ដែលនឹង​រៀបរាប់​ពី​​ដំ​ណើរ​រឿងរបស់អ្នកស្រីតាំងពីវ័យក្មេង រហូតដល់ពេលអ្នកស្រីមាន Justin ហើយ​សៀវភៅ​នេះ​គ្រោង​នឹង​ចេញ​នូវ​ថ្ងៃ​ទី១៨ ខែកញ្ញា។

គួរបញ្ជាក់ផងដែរថា Justin Bieber បានបោះពុម្ពនូវសៀវភៅដែលមានចំណងជើងថា “First Step 2 Forever:My Story” កាលពី​ខែ​តុលា​ឆ្នាំ​ ២០១០ ដែលពីពេលនោះលក់ដាច់អស់ច្រើនជាង ១ លានក្បាល៕

Facebook Notice for EU! You need to login to view and post FB Comments!